អត្ថបទពាណិជ្ជកម្ម
ឱកាស​ពិសេស​! ណាហ្គា​វើ​ល​បញ្ចុះ​តម្លៃពិសេស​លើ​ម្ហូបមហា​សម្បត្តិ​ចិន ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​
05, Feb 2018 , 3:25 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ណាហ្គា​វើ​ល​ជា​មណ្ឌល​កម្សាន្ត​ចម្រុះ ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក ដែលជា​កន្លែង​ដ៏​ស័ក្តិសម សម្រាប់​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។ ណាហ្គា​វើ​ល មិន​ត្រឹមតែ​ផ្តល់ជូន​ភ្ញៀវ នូវ​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​អាច​ទស្សនាការសម្តែង​ពិសេស និង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ចាប់ពី​ឥឡូវនេះ រហូតដល់​ថ្ងៃទី ៤ ខែមីនា ឆ្នាំ​២០១៨ ទៀតផង​។

​ភោជនីយដ្ឋាន​ចិន ឈ្នះ​ពានរង្វាន់​របស់​ណាហ្គា​វើ​ល Fortune Palace (​ជាន់​ទី​១​ណាហ្គា​វើ​ល​) និង​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes (​ជាន់​ទី​៥​ណាហ្គា​ទី​២) មាន​បម្រើ​ម្ហូប​អ៊ី​សាង​នាំ​សំណាង ជា​ម្ហូប​ចូលឆ្នាំ​ចិន ដែល​កំពុង​ពេញនិយម​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​។ ម្ហូប​ទាំងនោះ រួមមាន​ត្រី​សាល​ម៉ុ​ន​ស្រស់ ត្រី​ធូ​ណា​ស្រស់ ឬ​លៀស​សមុទ្រ សម្រាប់​រីករាយ​នៅក្នុង​ភោជនីយដ្ឋាន ឬ​អាច​ខ្ចប់​យកទៅ​គេហដ្ឋាន ខណៈ​ភ្ញៀវ​អាច​កុម្មង់​គ្រឿងផ្សំ​បន្ថែម​ដូចជា បង្កង ឬ​ខ្យង​ប្រមោយដំរី​។



​ម្ហូប​ពិសេស​ដែលមាន​គ្រឿងផ្សំ​ជាច្រើន​នេះ តម្រូវ​ឲ្យ​អ្នក​ពិសា​ត្រូវ​ចាប់​ម្ហូប​នេះ​ឡើង លើ​ខ្ពស់​ដោយ​ប្រើ​ចង្កឹះ​វែង រួចហើយ​និយាយ​ពាក្យ​ជូនពរ​សិរី​សួស្តី សំណាងល្អ និង​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ក្នុង​ឆ្នាំ​ថ្មី​។  ការធ្វើ​ដូច្នេះ ដោយសារ​គេ​ជឿថា កាលណា​ចាប់​ម្ហូប​នេះ​កាន់តែ​ខ្ពស់ នឹងមាន​សំណាង​កាន់តែ​ល្អ​។ 

​លើសពីនេះ​ម្ហូបមហា​សម្បត្តិ​ចិន ដែលជា​ម្ហូប​ប្រពៃណី​ចិន និង​មាន​បម្រើ​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes នៅ​ណាហ្គា​ទី​២ មាន​កំពូល​គ្រឿងផ្សំ​កម្រ​ដូចជា បង្កង ប៉ាវ​ហ៊ឺ ឈ្លើងសមុទ្រ និង​លៀស​សមុទ្រ ដែល​ផ្តល់​មហាលាភ​សំណាង​ពេញ​មួយឆ្នាំ​ដល់​អ្នក​ពិសា​។

​ភោជនីយដ្ឋាន​ចិន Fortune Palace មាន​បម្រើ​ម្ហូប​ឈុត​ពិសេស​២​មុខ (​សម្រាប់​គ្នា​១០​នាក់​)​នៅ​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។ ណាហ្គា​វើ​ល ក៏មាន​ម្ហូប​សម្រាប់​កម្មវិធី​ពិសេស តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​នៅ​សាល​ពិធី Grand Ballroom និង​ភោជនីយដ្ឋាន​ដទៃ​ផងដែរ​។ ចំណែក​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ភោជនីយដ្ឋាន​ចិន Hall of Golden Chimes និង​ភោជនីយដ្ឋាន Chopstick (​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​ល​) មាន​បម្រើ​ម្ហូប​ចិន​ពិសេស​រៀងៗ​ខ្លួន និង​ម្ហូប​ណែនាំ​ដោយ​មេ​ចុងភៅ​ជាច្រើន​មុខ​។ ទទួលយក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ពិសា​ម្ហូប​រសជាតិ​ដើម​ឆ្ងាញ់​លើសគេ​នៅ​ណាហ្គា​វើ​ល​។

​ក្រៅពី​ពិសារ​ម្ហូបអាហារ​លាភ​សំណាង​ដ៏​ឈ្ងុយឆ្ងាញ់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ អាច​ទស្សនា​ការសម្តែង ជាមួយ​លោកតា​ចិន ដែល​គាត់​នឹង​ដើរ​ជុំវិញ​ណាហ្គា​វើ​ល ដើម្បី​ចែក​អាំង​ប៉ាវ ដែលមាន​រង្វាន់​ជាច្រើន​សម្រាប់​ភ្ញៀវ​។ លោកតា​ចិន និង​លោកយាយ​ចិន នឹងចូលរួម​សម្តែង​ជាមួយ​ក្រុម​សិល្បៈ​អន្តរជាតិ ប្រចាំ​ណាហ្គា​វើ​ល ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ចិន​សម្រាប់​ភ្ញៀវ​ទស្សនា​កម្សាន្ត ដោយ​សេរី​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៧ យប់ នៅ​ឆាក​ជាន់​ផ្ទាល់​ដី​ណាហ្គា​វើ​ល ពេញ​មួយ​រដូវ​បុណ្យចូលឆ្នាំ​ចិន​។ 

​អតិថិជន​អាជ​ទិញ​នំ​ត្រី​នាំ​លាភ និង​នំ​ប្រពៃណី​ចិន​ជាច្រើន​មុខ ច្នៃ​យ៉ាង​ពិសេស​ដោយ​មេ​ចុងភៅ​ឈ្នះ​ពានរង្វាន់   ប្រចាំ​ណាហ្គា​វើ​ល ដែលមាន​តាំង​លក់​នៅ​កន្លែង​ទទួលភ្ញៀវ​នៅ​ណាហ្គា​វើ​ល និង ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណាហ្គា​ទី​២​។ ចំណែក​នៅ​ផ្សារ​ទំនើប​ក្រោម​ដី​ណាហ្គា​ស៊ី​ធី​វ៉ក ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ដំបូង​គេ​បង្អស់​ក្នុងប្រទេស​កម្ពុជា ដែល​ភ្ជាប់​ណាហ្គា​វើ​ល​ទៅណា​ហ្គា​ទី ២ ក៏មាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន ទៅលើ​មុខទំនិញ​ប្រណីត​រួច​ពន្ធ​ជាង ២០០ មុខ​ផងដែរ​។



​ណាហ្គា​វើ​ល នឹង​ផ្តល់ជូន​ឲ្យ​ភ្ញៀវ នូវ​តុក្កតា​រូប​សុនខ​ដ៏​ស្រស់ស្អាត​មួយ សម្រាប់​ជា​កាដូ​ដល់​ភ្ញៀវ នៅពេល​ចុះឈ្មោះ​ជា​សមាជិក​ថ្មី​ហ្គោល​ដិ​ន​អេ​ចរី​វ៉​ត កក់​សម្រាប់​ស្នាក់នៅ​បន្ទប់ Superior នៅ​ណាហ្គា​ទី ២ តាមរយៈ www.nagaworld.com (​ចុះឈ្មោះ​ពីថ្ងៃ​ទី ១៥ កុម្ភៈ ដល់ ២ មីនា​) ឬ​ចំណាយ​ចាប់ពី ៨៨$ នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ឬ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes នៅ​ណាហ្គា​ទី ២ ក្នុង​វិក្កយបត្រ​មួយ​។

​ស្នាក់នៅ​ប្រកបដោយ​សេចក្តីសុខ និង​ផាសុកភាព​ក្នុង​បន្ទប់ Superior ថ្មីស្រឡាង​នៅ​ណាហ្គា​ទី ២ តម្លៃ ៩៥$ ប៉ុណ្ណោះ​ក្នុង​មួយ​យប់ ។ សូម​កក់​ឥឡូវនេះ​តាមរយៈ www.nagaworld.com ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ប៊ុ​ហ្វេ​ពេលព្រឹក​ឥតគិតថ្លៃ​នៅ​ភោជនីយដ្ឋាន 2Pangea បណ្ណ​បញ្ចុះតម្លៃ​នៅ​ណាហ្គា​ទី ២ បណ្ណ​បញ្ចុះតម្លៃ​អាហារ និង​ភេសជ្ជៈ ការបញ្ចុះ​តម្លៃ​ស្ប៉ា និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​។​



​ប្រារព្ធ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន ជាមួយ​យើង​នៅ​ណាហ្គា​វើ​ល ដែលជា​មណ្ឌល​កម្សាន្ត​ចម្រុះ ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក ពុក​ម៉ែ​បងប្អូន​ទាំងអស់ មានសំណាង​ល្អ សុខភាព​ល្អ សុភមង្គល និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​គ្រប់ៗ​គ្នា​។ ណាហ្គា​វើ​ល​ភ្នំពេញ គឺជា​សណ្ឋាគារ និង​មណ្ឌល​កម្សាន្ត​ចម្រុះ ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ដែល​ទទួលបាន​ពានរង្វាន់​អន្តរជាតិ​ជាច្រើន​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ទេសចរណ៍​។ ណាហ្គា​វើ​ល ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ណាហ្គា​ខ​ប ដែល​បាន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង​។​

​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​ល មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លិប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២  ហាង​លក់ទំនិញ​រួច​ពន្ធ ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ ក្នុងប្រទេស​កម្ពុជា ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ​៕


Tag:
 ណាហ្គា​វើ​លដ៍​
  ចូលឆ្នាំ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com