ជាតិ
ក្រសួង​វប្បធម៌ រៀបចំ​ប្រឡង​ការនិពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ឆ្នាំ​២០១៨
11, Feb 2018 , 1:39 pm        
រូបភាព
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​ការប្រឡង​ស្នាដៃ​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ថែរក្សា និង​លើកតម្កើង​អក្សរសិល្ប៍​ខ្មែរ​ឱ្យ​កាន់តែ​ប្រសើរ​។ ពានរង្វាន់ «​លី ធា​ម​តេង​» បើកទូលាយ​សម្រាប់​អ្នក​អ្នកនិពន្ធ​អាជីព និង​មិនមែន​អាជីព ហើយ​បេក្ខជន​អាច​ជ្រើសរើស​ប្រធានបទ​ដោយ​សេរី​។ រាល់​ស្នាដៃ​ដែល​ចូលរួម​ប្រកួត ត្រូវ​ផ្អែកលើ​៣​ចំណុច​គឺ​អត្ថរូប​(​វិធី​តែង រចនាបថ និង​សិល្ប៍​សោភ័ណ​) អត្ថន័យ​(​សច្ចធម៌ គុណធម៌ និង​សីលធម៌​) អត្ថរស​(​បង្ហាញឱ្យឃើញ​ពី​ការអប់រំ ការអភិវឌ្ឍ និង​រក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​។



​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ ជ័យលាភី​លេខ​១​ដល់​៣ ទាំង​ផ្នែក​ប្រលោមលោក និង​កំណាព្យ​រឿង នឹង​ទទួលបាន​ពានរង្វាន់​អមដោយ​ទឹកប្រាក់ ហើយ​លេខ​៤ និង​លេខ​៥ នឹង​ទទួលបាន​បណ្ណ​សរសើរ អមដោយ​ទឹកប្រាក់​។ សំណេរ​ត្រូវតម្រូវ​ចន្លោះ​ពី​១៥ ទៅ​៣០​ទំព័រ ខ្នាត​ក្រដាស A4​។​

​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ អាច​ផ្ញើ​ស្នាដៃ​របស់ខ្លួន​ពីថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ ឱ្យបាន​មុន​ថ្ងៃទី​៤​ឧសភា​២០១៨ មកកាន់​ការិយាល័យរ​ដ្ឋ​បាល នៃ​នាយកដ្ឋាន​សៀវភៅ និង​ការអាន ស្ថិតនៅ​អគារ​លេខ​៤៤ ផ្លូវ​សម្តេច​ប៉ាន (​លេខ​២១៤) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ រៀងរាល់​ម៉ោង​ធ្វើការ​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​លេខ​ទូរ​សព្ទ ០១៧ ៤៧៤ ១១៦ , ០១២ ៨០១ ១២២ ឬ ០១៧ ៧៨៩ ០២៩៕




Tag:
 និពន្ធ​
 ​ ប្រលោមលោក​
 ​ កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com