ជាតិ
អចិន្ដ្រៃយ៍​សភា នឹង​ពិភាក្សា​ពី​ការកែ​រដ្ឋធម្មនុញ្ញ នៅ​រសៀល​នេះ​
12, Feb 2018 , 11:52 am        
រូបភាព
សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាពេលកន្លងមក។ រូបភាពពីរដ្ឋសភា
សម្តេច ហេង សំរិន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាពេលកន្លងមក។ រូបភាពពីរដ្ឋសភា
ដោយ:
​ភ្នំពេញៈ រដ្ឋាភិបាល បាន​បញ្ជូន​សេចក្តីព្រាង​ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ ទៅដល់​រដ្ឋសភា​ហើយ​។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​លើ​សេចក្តីព្រាង​ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ នៅ​រសៀល​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។​



​ជា​នីតិវិធី  នៅពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ពិភាក្សា​រួច សេចក្តីព្រាង​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​គណៈកម្មការ​ជំនាញ ដើម្បី​ពិនិត្យ និង​សិក្សា​លម្អិត​។ ក្រោយ​សិក្សា​លម្អិត​ហើយ គណៈកម្មការ​ជំនាញ នឹងដាក់​សេចក្តីព្រាង​នេះ ទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​។ បន្ទាប់មក គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដើម្បី​ពិនិត្យ​និង​អនុម័ត​សេចក្តីព្រាង​ខាងលើ​ជា​ផ្លូវការ​។

​មាត្រា​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​នឹង​ត្រូវធ្វើ​វិសោធនកម្ម រួមមាន មាត្រា​៣៤ មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨៕
អត្ថបទទាក់ទង




Tag:
 រដ្ឋធម្មនុញ្ញ​
© រក្សាសិទ្ធិដោយ thmeythmey.com