អត្ថបទពាណិជ្ជកម្ម
សាលា​អន្តរជាតិ Rising Stars​ណែនាំ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​ដែល​ជួយ​ឲ្យ​មាតាបិតា និង​សិស្សានុសិស្ស​កាន់តែ​មាន​ភា​ព​ងាយស្រួល​ជាង​មុន​
12, Feb 2018 , 3:53 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ សាលា​អន្តរជាតិ Rising Stars បាន​ណែនាំ​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​សាលា​ឲ្យ​កាន់តែ​ងាយស្រួល និង​អភិវឌ្ឍ​កាន់តែ​ទំនើប​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​។​
 
​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ថ្មី ដែល​ផ្សារភ្ជាប់​ជាមួយនឹង​កញ្ចប់​គេហទំព័រ​, កម្មវិធី​ទូរស័ព្ទ​សំរាប់ iOS និង Android ត្រូវបាន​បង្កើតឡើង​ដោយ Plovtech Solutions​។​
​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ថ្មី​នេះ នឹង​អនុញ្ញាតឱ្យ​មាតាបិតា​អាច​ទទួលបាន​ព័ត៌មាន​ថ្មីៗ​អំពី​កូន ៗ របស់​ពួកគេ​បាន​យ៉ាង​ល្អ ព្រមទាំង​វត្តមាន​តាម​អ៊ី​ន​ធឺ​ណែ​ត​សម្រាប់​ការចូល​រៀន​របស់​សិស្ស​និង​ការត្រួតពិនិត្យ​លទ្ធផល​ជាដើម​។​


  
​យោងទៅតាម​នាយក​គ្រប់គ្រង​កម្មវិធី Plovtech Solution លោក Ajayi Jones បាន​មានប្រសាសន៍ថា​៖ "​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​តាមបែប​អេ​ឡិច​ត្រូ​និ​ច សិស្ស​អាច​តាមដាន​អ្វី​គ្រប់យ៉ាង​ពី​កាលវិភាគ​សិក្សា និង​កិច្ចការ​ផ្ទះ​នៅ​ខណៈពេលដែល​សិស្ស និង​គ្រូ​អាច​បង្កើន​ពេលវេលា​របស់​ពួកគេ​ទាំង​នៅក្នុង​សាលា​និង​ក្រៅ​សាលា​"​។​

​លោក Gabriel Ken ថ្នាក់ដឹកនាំ​នៃ​សាលា​អន្តរជាតិ Rising Stars ដែល​បាន​ណែនាំ​កម្មវិធី​នេះ​បាន​មានប្រសាសន៍ថា​៖ "​បន្ទប់រៀន​នៅ​សតវត្សរ៍​ទី​២១​នេះ លើកកម្ពស់​ការរៀន​ឌីជីថល​តាមរយៈ​ស្លាយ និង​វី​ឌី​អូ​ជាដើម​។ សិស្សានុសិស្ស​អាច​ស្វែងរក និង​រក្សាទុក​បណ្ណាល័យ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដើម្បី​បង្កើន​ការរៀនសូត្រ​របស់​ពួកគេ​។ រយៈពេល​ពេញ​មួយ​ឆមាស សិស្ស​អាច​តាមដាន​កាលវិភាគ​ថ្នាក់រៀន ផែនការ​មេរៀន ផ្តល់​មេរៀន ព្រមទាំង​ការវាយតម្លៃ​គ្រូបង្រៀន ស្វែងរក​អាហារ​ថ្ងៃត្រង់ និង​ទទួលបាន​ព័ត៌មាន​ថ្មីៗ​របស់​សាលារៀន​បាន​ភ្លាមៗ​។​



​សម្គាល់​៖ មាតាបិតា និង​សិស្សានុសិស្ស​ទាំងអស់​អាច​ធ្វើ​ការទាញយក​កម្មវិធី​នេះ​ដោយ​មិន​គិតថ្លៃ​ទេពី Google Play Store ឫ app store ។​
​ព័ត៌មាន​បន្ថែម​៖ https://www.rsiacambodia.com/news_inside/web-and-mobile-platform2

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com