ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាយុ​កាន់តែច្រើន មាន​ដឹងថា​គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​ទេ​?
14, Feb 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ធម្មតា​កាលណា​មនុស្ស​យើង​នៅ​ក្មេង រាល់​សរីរាង្គ​ក្នុង​ខ្លួន​ក៏​នៅ​ក្មេង ហើយក៏​ធ្វើការ​បាន​កាន់តែ​ល្អ​លើ​សកម្មភាព​ផ្សេងៗ ជាពិសេស​ការយក​ឈ្នះ​នឹង​ជំងឺ​តែម្តង​។ ប៉ុន្តែ​ដល់ពេល​ដែល​មនុស្ស​អាយុ​កាន់តែច្រើន ជាពិសេស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ សរីរាង្គ​ក្នុង​ខ្លួន​ចាប់ផ្តើម​ថយចុះ​ប្រសិទ្ធភាព​របស់​វា​ហើយ​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​មួយចំនួន​បើសិនជា​អ្នក​ចង់​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​រយៈពេល​យូរ​ទៅមុខទៀត​។ តើ​អាហារ​ដែល​គួរ​ចៀសវាង​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​បន្លែ​ឆៅ​
​បើសិនជា​អ្នក​ឧស្សាហ៍​ធ្វើទុក្ខ​ពោះ ពុក​ធ្មេញ ឬ​បាក់ធ្មេញ បន្លែ​ឆៅ​ប្រហែលជា​មិនមែនជា​អាហារ​ដ៏​ល្អ​ដែល​អ្នក​គួរ​ទទួលទាន​ទៀតឡើយ​។ ប៉ុន្តែ​ដើម្បី​ទទួលបាន​ជីវជាតិ​ដែល​វា​មាន យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​វា​ដោយ​ចម្អិន​វិញ​ទើប​ជា​រឿង​ល្អ​។ បន្លែ​ដែល​គួរ​ញ៉ាំ​ជា​ស៊ុប​នោះ​មានដូចជា ល្ពៅ ឬ​ការ៉ុត ហើយ​គួរតែ​ញ៉ាំ​កុំ​ដាក់​អំបិល​ថែម​អី​។

​សណ្តែក​
​មនុស្ស​មួយចំនួន​ចៀសវាង​ការ​ញ៉ាំ​សណ្តែក​ដោយសារតែ​វា​ធ្វើ​ឲ្យ​ផោម​ច្រើន និង​ឈឺក្រពះ​។ ក្រៅពី​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ឆ្លាត​វៃ វា​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​ដែក​ខ្ពស់​ដែរ ព្រមទាំង​មាន​ជាតិ​ខ្លាញ់​ទាប​ទៀត​។ ដើម្បី​ទទួលបាន​ជីវជាតិ​ពី​អាហារ​មួយ​នេះ​ល្អ​គួរតែ​ញ៉ាំ​វា​តិចៗ បាន​ហើយ​។

​គ្រឿង​ស្រវឹង​
​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ប៉ុន្តែ​ដល់ពេល​អាយុ​កាន់តែច្រើន គ្រឿង​ស្រវឹង​អាចមាន​ប្រសិទ្ធ​ភាពខុសគ្នា​វិញ ទោះបីជា​អ្នក​ញ៉ាំ​វា​ជាមួយ​អាហារ​ពេលយប់​ក៏ដោយ​។ គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការ​គេង និង​បង្កើន​សម្ពាធ​ឈាម​ទៀត​។ គ្រឿង​ស្រវឹង​ក៏​អាចធ្វើ​ឲ្យ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ​។

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
​អ្នក​ប្រហែល​ជាមាន​បញ្ហា​លើ​ការរំលាយ​ជាតិ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​នៅពេល​អាយុ​កាន់តែច្រើន​។ ប៉ុន្តែ​អ្នក​ប្រហែលជា​មិនត្រូវ​លះបង់​វា​ចោល​ទាំងអស់​ឡើយ​ដោយសារតែ​វា​អាច​ផ្តល់​ជាតិ​កាលស្យូម និង​ប្រូតេអ៊ីន​ដល់​រាងកាយ​។ មនុស្ស​ភាគច្រើន​អាច​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​តិចតួច​បាន​ដោយ​មិនមាន​ឈឺក្រពះ​អ្វី​ទាំងអស់​។

​ជាតិ​កាហ្វេ​អ៊ី​ន​
​ថ្វីបើ​ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​មិន​បង្កបញ្ហា​ដល់​មនុស្ស​គ្រប់គ្នា​ក៏ដោយ តែ​វា​អាចធ្វើ​ឲ្យ​អ្នកខ្លះ​មាន​អារម្មណ៍​តក់ស្លុត​បាន​។ ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​បង្កើន​ចង្វាក់បេះដូង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៃ​ការ​គេង​ថែមទៀត​។ បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​កាត់បន្ថយ​វា​ហើយ យក​ល្អ​គួរតែ​ធ្វើ​បន្តិច​ម្តងៗ​។ ការបញ្ឈប់​ការ​ញ៉ាំ​លឿន​ពេក​អាចធ្វើ​ឲ្យ​ឈឺក្បាល ចង្អោ ឬ​ក្អួត​បាន​។

​សាច់​

​មនុស្ស​ដែល​ចង់​មាន​សុខភាព​ល្អ​គឺ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់ ព្រោះ​វា​ជា​អាហារ​ដែល​ពិបាក​ទំពារ​បំផុត​។ ខណៈពេលដែល​ហេម​បឺ​ហ្គឺ​ផ្តល់​ភាពងាយស្រួល​ដល់​ការ​ទំពារ តែ​វា​ច្រើនតែ​មិនសូវមាន​ជីវជាតិ​ឡើយ​។ វា​អាចមាន​ជាតិ​ខ្លាញ់​ពី ២០ ទៅ​៣០​ភាគរយ​ទៅហើយ​។ ផ្ទុយទៅវិញ អ្នក​គួរតែ​ជ្រើស​អាហារ​ណា​ដែល​ផ្តល់​សុខភាព​ល្អ​ជាង​នេះ និង​ស្រួល​ទំពារ នោះ​គឺ​ត្រី​។

​អាហារ​ប្រៃ​
​បើសិនជា​អ្នក​អាយុ​ចាប់ពី ៥១​ឆ្នាំ​ឡើង ឬ​មានការ​ប្រឈម​នឹង​ជំងឺ​ខ្ពស់ គ្រូពេទ្យ​បាន​ណែនាំ​ថា ត្រូវ​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ មក​ត្រឹម ២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​បាន​ហើយ​។ បើសិនជា​អ្នក​ស្ថិតក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​ទៀត​នោះ ចូរ​ប្រាកដថា មិនត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើនជាង ១៥០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​ឡើយ​។ ការដែល​ញ៉ាំ​ប្រៃ​ច្រើនពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ថែមទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com