ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
អង្គការ IOM X ចាក់ផ្សាយរឿងអប់រំស្ត្រីទាក់ទងនឹងអាពាហ៍ពិពាហ៍ទៅរស់នៅបរទេស
05, Apr 2018 ,
2:56 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ អង្គការ IOM X ក្រោមកិច្ចសហការជាមួយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ចាប់ផ្តើមយុទ្ធនាការចាក់ផ្សាយរឿងអប់រំតាមវិទ្យុ និងបញ្ចាំងតាមទូរទស្សន៍ សំដៅធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ មុនសម្រេចចិត្តរៀបការចេញទៅរស់នៅបរទេស ក្នុងនោះមានប្រទេសចិន ជាដើម។
ដោយមើលឃើញថា ស្ត្រីដែលរៀបការទៅរស់នៅក្រៅប្រទេសជាមួយប្ដីបរទេស តែងប្រឈមលើការជួញដូរផ្លូវភេទ និងកម្លាំងពលកម្មនោះ អង្គការ IOM X រួមជាមួយមណ្ឌលព័ត៌មានស្ត្រី (WMC) បានផលិតខ្សែរឿងអប់រំ ដែលមានចំណងជើងថា «ចំណាកស្រុកដោយជោគជ័យ» ដើម្បីចាក់ផ្សាយនៅតាមស្ថានីទូរទស្សន៍ និងវិទ្យុ ចំនួន៤លើក ពេញមួយខែមេសា នេះ។
រឿងអប់រំ«ចំណាកស្រុកដោយជោគជ័យ» នេះ ក៏មានការចូលរួមពី គណៈកម្មកាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (NCCT) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MoFAIC) រូមជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើនទៀតផងដែរ។
វិទ្យុដែលចាក់ផ្សាយរឿងអប់រំនេះ មានវិទ្យុស្ត្រីកម្ពុជា FM102 និងវិទ្យុវាយោ រីឯខ្សែវីដេអូ ត្រូវចាក់បញ្ចាំងនៅទូរទស្សន៍ PNN នៅល្ងាចថ្ងៃទី៥ និងទី៦ខែមេសា និងទូរទស្សន៍ MyTV នៅព្រឹកថ្ងៃទី៧ និងទី៨ ខែមេសា។ បន្ថែមលើនេះ ក្រុមការងាររបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា នឹងធ្វើដំណើរចុះទៅភូមិ តាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២៣ ដល់២៦ ខែមេសា ជូនដល់ប្រជាពលរដ្ឋទស្សនាដល់មូលដ្ឋាន។
អង្គការ IOM X គឺជាយុទ្ធនាការរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ (USAID)ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ការជួញដូរស្ត្រីនិងកុមារ
រំលោភបំពាន
ជួញដូរផ្លូវភេទ
រៀបការ
បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
Dave Leduc ទារថ្លៃខ្លួន១លានដុល្លារ ក្នុងការត្រឡប់មកសង្វៀនប្រដាល់ និងផ្ដួលកីឡាករមួយថៃ
1 ថ្ងៃ
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
6 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
5 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម