ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Real រំពឹងឈ្នះពាន UCL ៣ឆ្នាំជាប់គ្នា ក្រោយស៊ីម្ចាស់ផ្ទះ Bayern ២-១ វគ្គ១/២ជើងទី១
26, Apr 2018 ,
10:48 am
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
Real Madrid កំពុងធ្វើដំណើរឆ្ពោះទៅរកការគ្រងតំណែងជើងឯក ៣ឆ្នាំជាប់គ្នាក្រោយយកឈ្នះ Bayern Munich ២-១ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី ២៥ ខែមេសា។
ក្នុងការប្រកួតនៅកីឡដ្ឋាន Allianz Arena កូនក្រុមរបស់លោក Zinedine Zidane អាចវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះវិញដែលធ្វើបានដោយខ្សែការពារ Marcelo នៅនាទី៤៤ និងខ្សែប្រយុទ្ធវ័យក្មេង Marco Asensio នៅនាទី៥៧ បន្ទាប់ពីការនាំមុខរបស់ Bayern ដែលធ្វើបានដោយកីឡាករ Joshua Kimmich នៅនាទី២៨។
ការរកគ្រាប់បាល់ក្រៅដីចំនួន២គ្រាប់របស់ក្រុមរហស្សនាមអធិរាជសធ្វើឲ្យពួកគេមានប្រៀបលើក្រុមរបស់លោក Jupp Heynckes សម្រាប់ការប្រកួតជើងជី២ ដើម្បីកក់កៅអីឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨។
ប្រសិនបើក្រុមយក្សអេស្ប៉ាញមួយនេះ ពិតជាដណ្តើមពានលំដាប់ទី១អឺរ៉ុបបានលើកនេះទៀត មានន័យថាពួកគេអាចគ្រងតំណែងជើងឯក៣ឆ្នាំជាប់គ្នាក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលមិនទាន់មានក្រុមណាអាចធ្វើបាននៅឡើយទេ។
ជំនួបជើងទី២ Real Madrid នឹងទទួលស្វាគមន៍ Bayern Munich វិញម្តង នៅទឹកដី Santiago Bernabeu ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨៕
អត្ថបទទាក់ទង
Real Madrid សង្ឃឹមលើកពាន UCL ៣ឆ្នាំជាប់គ្នា ក្រោយទម្លាក់ PSG ឡើងទៅវគ្គ ១/៤
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
បាល់ទាត់
UEFA Champions League
Bayern Munich
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
4 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
4 ថ្ងៃ
«វាសនដ្ឋាន ឬវសនដ្ឋាន» តើពាក្យទាំងនេះមានន័យដូចម្តេច?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម