ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​ទើបតែ​ក្អួត​ទឹកដោះគោ អាច​ឲ្យ​គេ​បៅ​ភ្លាម​ទេ​?
30, Apr 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បកស្រាយ​ប្រាប់​អ្នក ពី​ចម្លើយ​នៃ​សំណួរ​ខាងលើនេះ​។ តើ​មាន​អ្វី​ខ្លះទៅ​?



​ក្រោយ​ពេលដែល​អ្នក​ឲ្យ​កូនបៅ​រួច អ្នក​មិនគួរ​ដាក់​កូន​ឲ្យ​ដេក​ភ្លាម​នោះទេ ដោយ​គួរតែ​ពរ​គេ​បន្តិច ទើប​អាចរំលាយ​អាហារ​បានល្អ ហើយ​មិន​ក្អួត​ចេញមក​អស់​។ ប៉ុន្តែ​បើ​កូន​នៅតែ​ក្អួត អ្នក​អាច​ឲ្យ​គេ​បៅ​បន្ថែម មិនមាន​បញ្ហា​អ្វី​ឡើយ​។ នៅពេលដែល​កូនបៅ​លើក​ទី​២​រួច អ្នក​គួរតែ​ពរ​គេ​បញ្ឈរ​ជាមុនសិន ដើម្បី​ឲ្យ​កូន​ត្អើក​។ នៅពេលដែល​កូន​ត្អើក​រួច គេ​នឹងមិន​ក្អួត​ទៀត​ទេ​។ ប៉ុន្តែ​ការ​បៅ​លើក​ទី​២​នេះ អ្នក​គួរតែ​មើលទៅ​លើ​បរ​មាណនៃ​ទឹកដោះគោ និង​ល្បឿន​នៃ​ការ​បៅ​។ បើ​កូន​ក្អួត​ច្រើន អ្នក​អាច​ឲ្យ​គេ​បៅ​ក្រោយ​កន្លះ​ម៉ោង ដើម្បី​ឲ្យ​ក្រពះ និង​ពោះវៀន​គេ​រាង​ស្រួល​បន្តិច​។ ប្រសិនជា​កូន​ក្អួត​មិនសូវ​ច្រើន អ្នក​មិនគួរ​ឲ្យ​គេ​បៅ​ច្រើន​ក្នុង​លើក​ទី​២​ទេ ហើយ​អ្នក​គួរតែ​ឲ្យ​គេ​បៅ​យឺតៗ ទើប​មិនមាន​បញ្ហា​នេះ​កើតឡើង​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com