កីឡាជាតិ
ជាតិ
វឌ្ឍនាកា តទល់​ជាមួយ ចន្ថា​ប៊ី​ន រីឯ​ក្រុម មុន្នី​ឧ​ត្ត​ម ត្រូវការ​ឈ្នះ​ដើម្បី​គេចចេញ​ពី​តំបន់​គ្រោះថ្នាក់​
01, May 2018 , 4:19 pm        
រូបភាព
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី​(Malaysia Super League) បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​៨ ដោយនៅ​ថ្ងៃ​អង្គារ ទី​១ ឧសភា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ Pahang FA របស់​កីឡាករ ចាន់ វឌ្ឍនាកា ប្រជែង​ជាមួយ​ក្រុម Terengganu របស់ ធា​រី ចន្ថា​ប៊ី​ន​។ រីឯ​ក្រុម Negeri Sembilan របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម តទល់​ជាមួយ Kedah ខណៈ​ក្រុម Johor Darul Ta’zim ស្វាគមន៍​ក្រុម Selangor​។ ការប្រកួត​ទាំងនេះ​ធ្វើឡើង​នៅ​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ដូចគ្នា​។



​ក្រុម Terengganu របស់​ខ្សែបម្រើ​កម្ពុជា​-​បារាំង ធា​រី ចន្ថា​ប៊ី​ន ត្រូវ​បើកទ្វារ​កីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium ស្វាគមន៍​ក្រុម Pahang FA របស់​ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា សម្រាប់​ជំនួប​សប្តាហ៍​ទី​៨​នៃ​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី នា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​១ ឧសភា​នេះ​។



​បច្ចុប្បន្ន​ក្រុម Pahang FA កំពុង​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៤​ពិន្ទុ​ក្រោយ​យកឈ្នះ​៤​លើក ស្មើ​២ និង​ចាញ់​១ ខណៈ​ក្រុម Terengganu ឈរ​លេខ​រៀង​ទី​៤​ដោយមាន​១២​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៣​លើក ស្មើ​៣ និង​ចាញ់​១​។ នា​ការប្រកួត​សប្តាហ៍​មុន​ក្រុម Pahang FA បាន​យកឈ្នះ Melaka United ក្នុង​លទ្ធផល ២-០ រីឯ Terengganu បាន​ត្រឹម​ស្មើ ១-១ ជាមួយ Kedah​។

​ក្រុម Negeri Sembilan របស់​ខ្សែបម្រើ ប្រាក់ មុន្នី​ឧ​ត្ត​ម ត្រូវការ​ឈ្នះ​ម្ចាស់ផ្ទះ Kedah ដាច់ខាត​នៅ​យប់​នេះ ដើម្បី​គេចចេញ​ពី​តំបន់​គ្រោះថ្នាក់ ដែលជា​តំបន់​ត្រូវ​កាត់​ចេញពី​ក្របខណ្ឌ​។ បច្ចុប្បន្ន​ក្រុម​របស់ មុន្នី​ឧ​ត្ត​ម កំពុង​ឈរ​បាត​តារាង​ដោយមាន​៤​ពិន្ទុ ក្រោយ​៧​ប្រកួត​ឈ្នះ​១ ស្មើ​១​និង​ចាញ់​៥​។ រីឯ Kedah ឈរ​លេខ​រៀង​ទី​៦​ដោយមាន​១០​ពិន្ទុ ក្រោយ​ឈ្នះ​៣ ស្មើ​១ និង​ចាញ់​៣​។​



​ក្រុម Negeri Sembilan ត្រូវ​ជួប​ប្រកួត​ជាមួយ​ម្ចាស់ផ្ទះ Kedah នា​វេលា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​នៅ​កីឡដ្ឋាន Darul Aman Stadium​។

​ចំណែក​ក្រុម​ការពារ​តំណែង​ជើងឯក Johor Darul Ta’zim ត្រូវ​បើកទ្វារ​កីឡដ្ឋាន Tan Sri Dato' Hj Hassan Yunos Stadium ស្វាគមន៍​ក្រុម​ភ្ញៀវ Selangor នា​ម៉ោង​៧​យប់​(​ម៉ោង​នៅ​កម្ពុជា​)​នេះ​ផងដែរ​។ Johor ត្រូវការ​ឈ្នះ​ក្រុម​ភ្ញៀវ​នៅ​យប់​នេះ ដើម្បី​ពង្រឹង​ទីតាំង​របស់ខ្លួន ដោយ​បច្ចុប្បន្ន​ក្រុម​នេះ​កំពុង​ឈរ​បាត​តារាង​ដោយមាន​១៨​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៦ និង​ចាញ់​១​។ រីឯ​ក្រុម Selangor ឈរ​លេខ​រៀង​ទី​៨​ដោយមាន​៩​ពិន្ទុ ក្រោយ​ឈ្នះ​៣​ចាញ់​៤៕   


Tag:
 ចាន់ វឌ្ឍនាកា​
  ធា​រី ចន្ថា​ប៊ី​ន​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  Malaysia Super League
© រក្សាសិទ្ធិដោយ thmeythmey.com