ជាតិ
សិល្បះ
សាលា​រចនា រៀបចំ​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ​បង្ហាញ​ស្នាដៃ​និស្សិត​
02, May 2018 , 7:59 am        
រូបភាព
​និស្សិត​នៃ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ឬ​សាលា​រចនា កំពុង​មមាញ​ញឹក​រៀបចំ​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ ដែលមាន​ការតាំងពិព័រណ៍​ស្នាដៃ​និស្សិត ដើម្បី​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌​ជាតិខ្មែរ​។ កម្មវិធី​នេះ នឹងធ្វើ​នៅ​ថ្ងៃទី​៣ ដល់ទី​៥ ខែឧសភា​នេះ​។​



​កញ្ញា ក្រួច ច័ន្ទ​វ​ត្តី​ស្រី​វ​លក្ខ​ណ៏ ប្រធាន​គណៈកម្មការ​និស្សិត នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បានឱ្យដឹងថា កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ ចូលរួម​រៀបចំឡើង ដោយ​មហាវិទ្យាល័យ​ចំនួន​ប្រាំ  មាន​មហាវិទ្យាល័យ​នាដ​សាស្ត្រ​, មហាវិទ្យាល័យ​បុរាណវិទ្យា​, មហាវិទ្យាល័យ​សូន​រូប​, មហាវិទ្យាល័យ​ស្ថាបត្យកម្ម​, មហាវិទ្យាល័យ​តូរ្យតន្ត្រី និង​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​។

​តាម​ប្រធាន​គណៈកម្មការ​និស្សិត​ដដែល ក្នុង​កម្មវិធី​កម្មវិធី​មួយ​សតវត្សរ៍​បូក​មួយ នឹងមាន​ការតាំងពិព័រណ៍​បង្ហាញ​នូវ​ស្នាដៃ​ថ្មីៗ របស់​មហាវិទ្យាល័យ​ទាំង​៥ ដែលមាន​ដូចជា ចម្លាក់ គំនូរ គំរូ​ប្លង់​ផ្ទះ របាំ ល្ខោននិយាយ និង​ការសម្ដែង​សិល្បៈ​ទាំង​បុរាណ និង​សម័យ​ជាដើម​។ កញ្ញា ក្រួច ច័ន្ទ​វ​ត្តី​ស្រី​វ​លក្ខ​ណ៏​បញ្ជាក់​ដូច្នេះ​៖«​កម្មវិធី​នេះ យើង​ធ្វើឡើង​មាន​គោលដៅ​ផ្សព្វផ្សាយ​ពី​វប្បធម៌​ជាតិខ្មែរ​។ យើង​មាន​គំរូ​ស្នាដៃ និង​ស្នាដៃ​ថ្មីៗ​ជាច្រើន ដែល​និស្សិត​នៅ​មហាវិទ្យាល័យ​ទាំង​៥ រួមទាំង​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​មក​បង្ហាញ​»​។​



​បើតាម ច័ន្ទ​វ​ត្តី​ស្រី​វ​លក្ខ​ណ៏ កាលពី​ឆ្នាំមុន ការរៀបចំ​កម្មវិធី​បែបនេះ មាន​អ្នកចូលរួម​ខ្ទង់​២​ម៉ឺន​នាក់ ខណៈ​ឆ្នាំនេះ នាង​មិន​រំពឹងថា នឹ​មាន​អ្នកចូលរួម​ប៉ុន្មាន​នៅឡើយ ព្រោះ​ពេលវេលា​រៀបចំ​ផ្សេងគ្នា​។ វ​លក្ខ​ណ៏ បញ្ជាក់បន្ថែម​៖ «​ឆ្នាំមុន រៀបចំ​មុន​ចូលឆ្នាំ ឥឡូវ​ក្រោយ​វិញ​។ យើង​មិនអាច​ប៉ាន់ប្រមាណ​បាន​ថា​នឹ ង​មាន​អ្នកចូលរួម​ប៉ុន្មាន​នៅឡើយ ព្រោះ​យើង​រៀប​ចំពេល​ខុសគ្នា​។  តែ​ខ្ញុំ​សង្ឃឹមថា  នឹងមាន​អ្នកចូលរួម​ប្រហាក់ប្រហែល​ឆ្នាំមុន​៕















Tag:
 សាលា​វិចិត្រសិល្បៈ​
 ​តាំងពិព័រណ៍​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com