អត្ថបទពាណិជ្ជកម្ម
កាន់តែ​ងាយស្រួល និង​ប្រសើរ​ជាង​មុន ជាមួយ​ម៉ាស៊ីន ATM ប្រភេទ​ថ្មី​របស់​ធនាគារ​ស្ថាបនា​
08, May 2018 , 5:19 pm        
រូបភាព
ដោយ:
​ធនាគារ ស្ថាបនា បាន​ដាក់ឱ្យ​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី​ចំនួន ៥០​គ្រឿង​បន្ថែមទៀត នៅតាម​បណ្ដា​សាខា​នានា និង​តាម​ទីសាធារណៈ​សំខាន់ៗ ទូទាំងប្រទេស​កម្ពុជា ដើម្បី​ផ្ដល់ជូន​អតិថិជន​របស់ខ្លួន នូវ​សេវាកម្ម​ធនាគារ​ដែលមាន​ភាពងាយស្រួល និង​ភាពល្អប្រសើរ​ជាង​មុន​។

​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី​នេះ អាចឱ្យ​អតិថិជន​អាច​ដក​ប្រាក់ ដាក់​ប្រាក់ ផ្ទេរប្រាក់ និង​ធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ជាច្រើន​ទៀត តាម​តម្រូវការ​របស់ខ្លួន​។ ម្យ៉ាងវិញទៀត ម៉ាស៊ីន​ប្រភេទ​ថ្មី​នេះ នឹង​ជួយ​កាត់បន្ថយ​ការបញ្ចូល​សាច់ប្រាក់​ក្នុង​ម៉ាស៊ីន អេ​ធី​អឹម ដែល​វា​អាចជួយ​ធ្វើឱ្យ ប្រសើរឡើង នូវ​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​របស់​ធនាគារ​។​



​លោក Norihiko Kato ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា ៖«​ធនាគារ ស្ថាបនា កំពុងតែ​វិនិយោគ​លើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត មានដូចជា ម៉ាស៊ីន អេ​ធី​អឹម ដើម្បី​ផ្តល់ជូន​អតិថិជន​របស់ខ្លួន នូវ​សេវាកម្ម​ធនាគារ​ដែលមាន​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព ក្នុងការ​ប្រើប្រាស់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​»​លោក​បន្ថែមទៀត​ផងដែ​រថា​៖«​ជាមួយនឹង​ម៉ាស៊ីន អេ​ធី​អឹម ថ្មី​នេះ អតិថិជន​អាចដាក់​ប្រាក់​ចូលក្នុង​គណនី​របស់​ពួកគេ​បាន​គ្រប់ពេលវេលា មិន​ថា​ក្រៅ​ម៉ោង​ធ្វើ​ការងារ ថ្ងៃ​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យជាតិ​ឡើយ​។ ម៉ាស៊ីន អេ​ធី​អឹម ថ្មី​របស់​ស្ថាបនា​នេះ អាច​ទទួល យក​ចំនួន​ក្រដាសប្រាក់​ដែល​ត្រូវដាក់​បញ្ចូល បាន​ចំនួន​ដ៏​ច្រើន ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា ដ៏​ទំនើប​បំផុត​។​»



​គួរ​បញ្ជក់​ផងដែរ​ថា ពិធី​សម្ពោធ​បើក​ដំណើរការ​ម៉ាស៊ីន អេ​ធី​អឹម ថ្មី​នេះ គឺជា​ការផ្តួចផ្តើម​មួយ​របស់​ធនាគារ ស្ថាបនា ក្នុងការ​នាំយក​បច្ចេក​វិទ្យា​ធនាគារ​ដ៏​ទំនើប​ចុងក្រោយ​បំផុត ចូលមកក្នុង​ទីផ្សារ ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ ប្រកបដោយ​សុវត្ថិភាព និង​ភាពងាយស្រួល​។ ក្នុង​កម្មវិធី​ដាក់ឱ្យ​ដំណើរការ​នូវ​ម៉ាស៊ីន អេ​ធី​អឹម ប្រភេទ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០១៨​នេះ ក៏មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​, បុគ្គលិក​, ដៃគូ​អាជីវកម្ម​របស់ ធនាគារ​ស្ថាបនា​, និង​អ្នកសារព័ត៌មាន​ជាច្រើន​ផ្សេងទៀត​។ គិត​ត្រឹម​ឆ្នាំនេះ ធនាគារ ស្ថាបនា មាន​ចំនួន​ម៉ាស៊ីន អេ​ធី​អឹម សរុប​របស់ខ្លួន កើន​ដល់​១៥០​គ្រឿង​ហើយ​៕













(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com