អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Comin Khmere និង KONE ចូលរួមចំណែក​ ​នៃ​ការរីកលូតលាស់​នៃ​អាគារ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​
23, May 2018 , 2:40 pm        
រូបភាព
ដោយ:
​ទីក្រុង​ភ្នំពេញ​បាន​ផ្លាស់ប្ដូរ​រូបរាង​ថ្មី ក្នុង​រយៈពេល​បី​បួន​ឆ្នាំ​ចុង​ក្រោយនេះ ជាមួយ​អាគារ​ទំនើប​ទាន់សម័យ​ខ្ពស់ៗ​ជាច្រើន ផុស​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​រាជធានី​។ អាគារ​ខ្ពស់ៗ និង​ទំនើប​ទាំងអស់នេះ រមែង​ត្រូវការ​ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់ ដើម្បី​ជា​មធ្យោបាយ​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន មនុស្ស​ធ្វើដំណើរ​ក្នុង​អាគារ​ទៅរក​ទិសដៅ ប្រកបដោយ​សុវត្ថិភាព ផាសុខភាព​និង​ទទួលបាន​បទពិសោធន៍​ដ៏​រីករាយ​ក្នុងការ​ធ្វើដំណើរ ។​

​ក្រុមហ៊ុន​កូ​មិន​ខ្មែរ សហការ​ជាមួយ​ក្រុមហ៊ុន KONE Public Company នៃ​ប្រទេស​ហ្វាំ​ង​ឡង់ បាន​នាំចូល​ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់​ម៉ាក KONE គ្រប់​ប្រភេទ មក​ផ្គត់ផ្គង់​ចែកចាយ ផ្ដាច់មុខ​នៅ​កម្ពុជា ជាពិសេស​នៅលើ​ទីផ្សារ​អចលនទ្រព្យ សណ្ឋាគារ​ខ្ពស់ៗ អាគារ​ខុន​ដូ អាគារ​ពាណិជ្ជកម្ម និង​សាធារណៈ ។​ល​។ ដែល​ចូលរួមចំនែក បំពាក់​អោយ​អាគារ​ខ្ពស់ៗ​ទាំងអស់នោះ នូវ​បច្ចេកវិទ្យា ចុងក្រោយ​នៃ​ឧស្សាហកម្ម​ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់​។

​ក្រុមហ៊ុន​កូ​មិន​ខ្មែរ ជា​ក្រុមហ៊ុន​សេវាកម្ម​វិស្វកម្ម ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែលមាន​បទពិសោធន៍ ក្នុង​ការធ្វើ​អាជីវកម្ម តាំងពីដើម​ទសវត្ស​ទី ៦០ មកម្ល៉េះ ហើយ​មានឈ្មោះ​បោះ​សម្លេង​ថា ជា​អ្នកមាន​បទពិសោធន៍​ក្នុង​ការផ្ដល់​សេវាកម្ម កំរិតស្តង់ដា​ពិភពលោក ក្នុង​គម្រោង​ធំៗ​នានា​ជាច្រើន ក្នុងប្រទេស​ក៏ដូចជា​ក្នុង​អនុតំបន់​ទន្លេមេគង្គ​ដូចជា ប្រទេស​ឡាវ វៀតណាម និង​ភូមា​។ 



​ក្នុងអំឡុងពេល​ជាង ១០​ឆ្នាំ ដែល​ក្រុមហ៊ុន​កូ​មិន​ខ្មែរ​សហការ​ជាមួយ​ក្រុមហ៊ុន KONE បាន​ផ្គត់ផ្គង់ ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់ ជាង​៤០០​គ្រឿង​ទៅ​គម្រោង​ធំៗ​នានា​ជាច្រើន​ដូចជា ខុន​ដូ CASA Meridian, សណ្ឋាគារ The Start, អាគារ​ពាណិជ្ជកម្ម AEON Shopping Mall, ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​, សណ្ឋាគារ​ភ្នំពេញ​, សណ្ឋាគារ​កាំបូឌីយ៉ាណា​, សណ្ឋាគារ​សូ​ហ្វី​តែ​ល​, ធនាគារជាតិ​នៃ​កម្ពុជា​, អគ្គិសនី​កម្ពុជា​, ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​, Heng Asia Showroom, ម៉ា​លីន Apartment  ។​ល​។​

​តាម​របាយការណ៍​រប​ស់ CBRE Cambodia យ៉ាងហោចណាស់ មាន​អាគារ​ខុន​ដូ ចំនួន ១៧ ដែល​នឹង​សាងសង់​បញ្ចប់ ដាក់អោយ​ដំណើរការ​ក្នុង​ឆ្នាំ ២០១៨ នេះ ក្នុងចំណោម​អាគារ​ខុន​ដូ​ទាំងនោះ មាន​អាគារ ៧ ត្រូវបាន​បំពាក់​ដោយ​ជណ្ដើរ​ប្រអប់​ម៉ាក KONE ។ អាគារ​ទាំងនោះ​រួមមាន One Park Resident, One 18 Resident, TK Royal one, Bodaiju, North Park Condominium, The Penthouse និង Skyla by Meridian ។​

​មាន​អាគារ​ខ្ពស់ៗ​ជាច្រើន​ទៀត ដែល​នឹងត្រូវ​បំពាក់​ដោយ​ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់​ម៉ាក KONE ដែល​នឹង សាងសង់​បញ្ចប់​នា​ឆ្នាំ ២០២០ ដូចជា The PEAK ដែលមាន​កម្ពស់ ៥៥ ជាន់ និង Orkide Villa ។​ល​។

​អ្នកបច្ចេកទេស និង វិស្វករ​របស់​ក្រុមហ៊ុន​កូ​មិន​ខ្មែរ តែងតែ​ទទួលបាន​នូវ ការបណ្ដុះបណ្ដាល បច្ចេកទេស​ពី​អ្នកជំនាញ​មកពី​រោងចក្រ​ផលិត​ម៉ាក KONE ដែល​ធ្វើអោយ​ពួកគេ​មានការ​ជឿជាក់ ក្នុងការ​តម្លើង ថែទាំ ជួសជុល​តាម​ស្តង់ដា KONE និង​ពិភពលោក ដែល​ធានាបាន​នូវ​សុវត្ថិភាព និង​គុណប្រយោជន៍​ខ្ពស់​នៃ​ផលិតផល ។​

​ក្រុមហ៊ុន KONE Public Company ជា​ក្រុមហ៊ុន​ផលិត​ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់ ឈានមុខ​គេ​ក្នុង​ពិភពលោក ហើយ​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង ១០០ ឆ្នាំ​មកហើយ ។
​ក្រុមហ៊ុន KONE មាន​កិ​តិ​នាម​ថា​ជា​ក្រុមហ៊ុន​មួយ ដែល​ឈានមុខ​គេ ក្នុងការ​ស្រាវជ្រាវ​រក​ឃើញ បច្ចេកវិទ្យា​ថ្មីៗ ក្នុង​ឧស្សាហកម្ម​ជណ្ដើរយន្ត​ជណ្ដើរ​ប្រអប់ និង​ទទួលបាន​ជ័យលាភី ការច្នៃប្រឌិត​ជាច្រើន​ដូចជា good design, IF product design, Red dot design award ។

​ស្នាដៃ​ទាំងនោះ​រួមមាន ECO Disc ប្រើ​ម៉ូ​ទ័​រ​សន្សំសំចៃ​ភ្លើង ៥០-៧០ ភាគរយ នៃ​ម៉ូ​ទ័​រ​ធម្មតា ដាក់​នៅ ចំហៀង ពុំ​ចាំបាច់​ធ្វើ​បន្ទប់​សំរាប់​ដាក់​នៅ​ពីលើ ។ Regenerative drive សន្សំសំចៃ​ភ្លើង​បាន ៣៥ ភាគរយ ពេល​ជណ្ដើរ​ពេញ​ចុះក្រោម និង​ជណ្ដើរ​ទទេ​ឡើងលើ ជណ្តើរ​ដើរតួ​ជា​ម៉ាស៊ីនភ្លើង ផលិត​ថាមពល​ផ្ដល់អោយ​អាគារ​វិញ​, ECO-efficiency lighting ប្រើ​ភ្លើង LED សន្សំសំចៃ​បាន ៨០ ភាគរយ នៃ​អំពូល​ធម្មតា ។​ល​។ ក្រៅពីនោះ KONE មាន KONE people flow intelligence នាំ​មនុស្ស​ទៅកាន់​ទិសដៅ​ចាំបាច់ មិន​រត់​ខ្វែងគ្នា រក​ជណ្ដើរ​ប្រអប់​ក្នុង​អាគារ​ធំ​ដែលមាន​ជណ្ដើរ​ច្រើន​, ខ្សែកាប KONE Ultra Rope ធ្វើ​ពី Carbon fiber & Coating ស្រាល​ជួយ​បន្ថយ​ទំងន់​អាគារ និង​ជាប់​បានយូរ​ជាង​ខ្សែកាប​ដែក សន្សំសំចៃ​ភ្លើង បំពាក់​ក្នុង​អាគារ​ធំ​ខ្ពស់ៗ​។



​ជណ្ដើរយន្ត​/​ជណ្ដើរ​ប្រអប់ KONE ត្រូវបាន​បំពាក់​ក្នុង​អាគារ​ល្បីល្បាញ ក្នុង​ពិភពលោក​ដូចជា Jeddah Tower កម្ពស់ ១០០០ ម៉ែត្រ នៅ​ប្រទេស សោ​ឌី​អា​រ៉ា​ប៊ីយ៉ា​, Madison Square Garden នៅ​ញូវយ៉ក សហរដ្ឋអាមេរិក​, សៀង​ហៃ IFC ប្រទេស​ចិន​, Sky tower នៅ​ញូ​វ​ស៊ី​ឡែ​ន​, Marina Bay Sand ប្រទេស​សិង្ហបូរី​, The Leaden Hall building ក្រុង​ឡុង​ដ៏ ប្រទេស​អងគ្លេស ។​ល​។​

​ផលិតផល KONE គឺជា​ផលិតផល​ឈានមុខ​គេ ផ្នែក​ខាង​គំនិត​ច្នៃប្រឌិត ក្នុង​ឧស្សាហកម្ម​ជណ្ដើរយន្ត និង​ជណ្ដើរ​ប្រអប់ ។
​ការងារ​របស់ KONE គឺ​ធ្វើអោយ​ទីក្រុង​នានា អាគារ​ទំនើប និង​អាគារ​សាធារណៈ ក្នុង​ពិភពលោក​ទាំងអស់ កាន់តែ​ល្អឥតខ្ចោះ​ឡើង ។ យើង​ជឿជាក់ថា ទីក្រុង​ទាំងនោះ​ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ឆ្ពោះទៅរក​ការរស់នៅ​ប្រកបដោយ​ភាពល្អប្រសើរ​បំផុត​មួយ ។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com