អត្ថបទពាណិជ្ជកម្ម
កម្មវិធី Cambodia Successful Brand Awards ស្វែងយល់​ពី​របៀប​នៃ​ការចែករំលែក​ភាពជោគជ័យ នៃ​អាជីវ​ម្ម​របស់​លោកអ្នក​
02, Jun 2018 , 3:49 pm        
រូបភាព
​កម្មវិធី Cambodia Successful Brand Awards គឺជា​កម្មវិធី​ជំរុញ​ការធ្វើ​អាជីវកម្ម​ក្នុងស្រុក ឲ្យ​មានការ​រីកចម្រើន តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ពី​អ្នក​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី Cambodia Successful Brand Awards នឹង​ប្រារព្ធ​ឡើង​នៅ ខែកញ្ញា ឆ្នាំ​២០១៨ ជាមួយ​ពិធី​ប្រគល់​ពានរង្វាន់​ដ៏​ឱឡារិក ព្រមទាំង​មានការ​ពិសារ​ភោ​ជនី​អាហារ យ៉ាង​រីករាយ​ផងដែរ​។​
 
​គោលបំណង​របស់ Cambodia Successful Brand Awards គឺ​ជំរុញ​អាជីវកម្ម​ដែល​បង្កើតឡើង​ក្នុងស្រុក ក៏ដូចជា Franchisees  ដែល​នាំ​ចូលមក​ប្រទេស​កម្ពុជា ឲ្យ​មានការ​ទទួលស្គាល់​ជា​សាធារណៈ ព្រមទាំង​ចែករំលែក​ភាពជោគជ័យ​របស់​អ្នក​នៅក្នុង​ប្រទេស​កម្ពុជា ។ 
 
 
​គួរ​បញ្ជក់​ផងដែរ​ថា ក្រុមហ៊ុន Brands Alliance International (Cambodia) គឺ​បង្កើតឡើង​ដើម្បី​ជួយ​លើក​កំពស់​វិស័យ​ជំនួញ​និង​សហគ្រិនភាព​នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា​ជា​ម៉ាក​ដែល​បង្កើត​ក្នុងស្រុក ឬក៏​ក្រៅ​ស្រុក​នោះទេ  ដរាបណា​ពួកគេ​បាន​ចាក់ឫស​យ៉ាងរឹងមាំ នៅក្នុង​ប្រទេស​កម្ពុជា​។ គោលបំណង​របស់ Brands Alliance International (Cambodia) គឺ​ដើម្បី​ពង្រឹង​នូវ​ការជឿទុកចិត្ត ពី​អតិថិជន​របស់​អ្នក ជាមួយនឹង​កេ​រ្ត៍​ឈ្មោះ​ល្អ ការផ្តល់​ទំនុកចិត្ត ជាពិសេស​ក៏​អាច​ទាក់ទាញ​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស​បាន​ផងដែរ ។​
 
 
​លោក​-​អ្នក ទំនាក់ទំនង​មក​ថ្ងៃនេះ ដើម្បី​ស្វែងយល់​ពី​របៀប​នៃ​ការចែករំលែក​ភាពជោគជ័យ នៃ​អាជីវ​ម្ម​របស់​លោកអ្នក និង​បោះពុម្ព​ជា​សៀវភៅ ដើម្បី​ចែករំលែក​ភាពជោគជ័យ និង​ទទួលស្គាល់​ពី​ទីផ្សារ​ប្រទេស​កម្ពុជា ក៏ដូចជា​អតិថិជន​ផងដែរ​។ 
 
 
​ការចុះឈ្មោះ​ចូលរួម​នឹង​ទទួល​រហូតដល់​ចុងខែ​មិថុនា​ខាងមុខនេះ ៖
​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ ០២៣ ២១២ ៣៥២/០៩២ ២៣២ ៤៥៦/០៧០ ៨៥៨ ៥១៨
 
( អត្ថបទ​ពាណិជ្ជកម្ម ) 
 
 
 

 

 


© រក្សាសិទ្ធិដោយ thmeythmey.com