អត្ថបទពាណិជ្ជកម្ម
Huawei និង​តារា​ល្បីៗ ចុះជួយ​ក្មេង​នៅ​សាលាបឋមសិក្សា​អង្គ​ជុំ​ជាង​៦០០​នាក់ ក្នង​ទិវា​កុមារ​អន្តរជាតិ
03, Jun 2018 , 2:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បន្ទាប់ពី​ជោគជ័យ​លើ​ការលក់​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ($689), P20 Pro ($859), Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189), Huawei nova 2i ($299) ក្រុមហ៊ុន Huawei ឈរ​នៅ​ជួរមុខ​លើ​ប្រាក់ចំណេញ​លំដាប់​ពិភពលោក​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android Smartphone ។​
​ក្រុមហ៊ុន Huawei បានរួម​សហការ​ជាមួយ​តារា​ល្បីៗ​ប្រចាំ​កម្ពុជា និង ហាង​លក់​ទូរ​សព្ទ័ ស៊ីវ​អេង 2 បានរៀបចំ​ជា​កម្មវិធី​សប្បុរសធម៌ ចែក​សម្ភារៈ​សិក្សា និង​អំណោយ ដល់​កូនសិស្ស​សាលាបឋមសិក្សា អង្គ​ជុំ​ជាង​៦០០​នាក់ ដែលមាន​ជី​ភាព​ភាពខ្វះខាត ត្រូវការ​ជំនួយ និង​បន្ត​ការសិក្សា​ទៅមុខទៀត កាលពី​ថ្ងៃទី​០១ មិថុនា ២០១៨ ទិវា​កុមារ​អន្តរជាតិ​។​
  
 
​កម្មវិធី​នេះ​ប្រារព្ធ​ឡើង​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​អង្គ​ជុំ ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​និង​ក្រុមការងារ Huawei និង តារា​ប្រុស​ស្រី​ល្បីឈ្មោះ រួមមាន លោក Vid Cooler តារាចម្រៀង Hot Rapper ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស ,​លោក វ៉ាន់ ផល្លី តារាចម្រៀង We-Production រស្មី​ហង្ស​មាស ,​លោក DJ Mike តួឯក​ប្រុស​ក្នុង​រឿង ចង្វាក់បេះដូង ,​កញ្ញា ស៊ីៗ (CICI) តួឯក​ស្រី ក្នុង​រឿង មា​ដាម​អាប​២០១៨, លោក កែវ ច័ន្ទ​ពន្លឺ​រស្មី (Rayno) តួ​ឯ​ប្រុស​ក្នុង​រឿង វរសេនីយ៍​កំពូល​ស្នេហ៍​, កញ្ញា ភី​យ៉ា វ៉េ​កា កញ្ញា សេង មុន្នីរ​ត្ន័ ,​កញ្ញា ឃាង កណ្ណិកា ,​កញ្ញា ហែម ច័ន្ទ​មរកត ,​កញ្ញា ជាវ ដា​លុច ,​កញ្ញា ហួរ លី​ហេង ,​លោក Jonh Sak, លោក តូច តារា ,​លោក លី ម៉ា​ទីន​, លោក ហ៊ុយ រត​នះ ,​លោក ភី​ឃី​ត យ៉ាក​ន តារា​សម្តែង និង​បង្ហាញ​ម៉ូត​ល្បីឈ្មោះ និង​សប្បុរសជន លោក ម៉ា រិ​ន និង​លោក ឡាន រតនៈ អន សរុប​ជាង ៣០​នាក់​។ 
 
​ថ្លែង​ក្នុង​អង្គពិធី​លោក អែម យុ​ទ្ធូ ប្រធាន​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​នៅ​កម្ពុ ជា​បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រុមហ៊ុន​សហការ​ជាមួយ​តារា​ល្បីៗ ប្រុស​ស្រី​ប្រចាំ​កម្ពុជា រៀបចំ​កម្មវិធី​សប្បុរសធម៌ ជួយ​ដល់​កុមារ​ក្រីក្រ កំព្រា​អនាថា ដើម្បី​អបអរសាទរ​ដល់​ទិវា​សិទ្ធិ​កុមារ​អន្តរជាតិ នៅក្នុង​សាលាបឋមសិក្សា​អង្គ​ជុំ​។ សម្រាប់​ឆ្នាំនេះ Huawei នាំយក​អំណោយ សម្ភារ​សិក្សា យ៉ាងច្រើន​សន្ធឹកសន្ធាប់ ចែកជូន​ដល់​កូនសិស្ស​នៅ​សាលារៀន​ដាច់ស្រយាល​អង្គ​ជុំ ដើម្បី​ជម្រុញ​ឲ្យ​ពួកគាត់​ទទួលបាន​សុខមាលភាព​ល្អ និង​មានលទ្ធភាព​បន្ត​ការសិក្សា​ខ្ពង់ខ្ពស់ ប្រាស់ចាក​ពី​ភាពអវិជ្ជា និង​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​នា​ថ្ងៃ​អនាគត​។ 
  
 
​មាន​វត្ត​មាននៅ​ទីនោះ​ដែរ តារា​ល្បីៗ​ប្រុស​ស្រី រួមមាន លោក Vid Cooler, លោក វ៉ាន់ ផល្លី​, កក​ញ្ញា ភី​យ៉ា វេ​កា​, និង កញ្ញា សេង មុន្នីរ​ត្ន័ បាន​លើក​មតិ​រួមគ្នា​ថា​៖ «​យើង​ស្រឡាញ់​គាំទ្រ​កុមារ​នៅទីនេះ ហើយ​ជា​ទឹកចិត្ត​សប្បុរស​ផ្ទាល់ខ្លួន​របស់​យើង រួមគ្នា​ជាមួយ​ក្រុមហ៊ុន Huawei ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធ​កុមារ ទិវា​កុមារ​អន្តរជាតិ​»​។ 
 
​លោកស្រី ពេ​ជ សា​វន នាយិកា​ប្រចាំ​សាលាបឋមសិក្សា​អង្គ​ជុំ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សាលារៀន​បឋម​សិក្សា​អង្គ​ជុំ​មានកូន​សិស្ស​ចូលរៀន​ប្រមាណ​ច្រើនជាង ៦០០​នាក់ ដែល​ពួកគាត់​សុទ្ធតែ​ត្រូវការ​ជំនួយ ពីព្រោះ​គ្រួសារ​ពួកគាត់​មាន​ជីវភាព​ខ្វះខាត​។ បើតាម​លោកស្រី សា​វន សាលា​ពិតជា​ត្រូវការ​ជំនួយ​តិចក្តី ច្រើនក្តី ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្រុមហ៊ុន សប្បុរសជន​គ្រប់​ជាន់ថ្នាក់​។ លោក ស្រី សា​វន បញ្ជាក់​បន្ថែមថា «​តំណាង​ឲ្យ​កុមារា​កុមារី កូនសិស្ស​របស់​សាលាបឋមសិក្សា​អង្គ​ជុំ សូម​ថ្លែង​អំណរ​អរគុណ ដល់​ក្រុមហ៊ុន Huawei និង​សិល្បករ​សិល្បការិនី និង​សប្បុរស​នានា ដែល​បាន​មូលគ្នា ផ្ដល់នូវ​សម្ភារ​សិក្សា និង​អំណោយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ជួយ​ដល់​កុមារ​នៅទីនេះ​»​។ 
  
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ក្រុមហ៊ុន Huawei តែងតែមាន​សកម្មភាព ជួយ​ដល់​កិច្ចការងារ​សង្គម​កម្ពុ​ជា ជា​បន្តបន្ទាប់​។ ជាក់ស្តែង​កាលពី ៨ ឧសភា​ឆ្នាំ ២០១៦ កន្លងទៅ Huawei បាន​ឧបត្ថម្ភ ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គការ​កាកបាទ​ក្រហម​កម្ពុជា នៅក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក្នុងទិសដៅ​កាត់បន្ថយ​ភាពក្រីក្រ អភិវឌ្ឍន៍​ការអប់រំ ការជួយ​សង្គ្រោះ​ជនរងគ្រោះ និង​ឧបទ្ទវហេតុ​ផ្សេងៗ ។ ជាពិសេស​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ បញ្ហា​សីតុណ្ហភាព​ឡើង​កំដៅ បញ្ហា​ខ្វះ​ទឹក ក៏ដូចជា​បង្ហាញ​ពី​ជំហរ​និង​ទស្សនវិស័យ​វែងឆ្ងាយ​របស់​ក្រុមហ៊ុន ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា​។ 
 
​ក្រៅពីនេះ​ក្រុមហ៊ុន Huawei បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន ១៥០០០​ដុល្លារ ក្នុង​កម្មវិធី​អង្គ​រស​ង្ក្រា​ន​ឆ្នាំ ២០១៦ ,​ផ្ដល់ជំនួយ​ជា​អណ្ដូងទឹក​ដល់​ក្រសួង​អភិវឌ្ឍន៍ជនបទ​, ផ្តល់ជំនួយ​ដល់​កុមារ និង​កូនសិស្ស​នៅ​សាលារៀន​បឋមសិក្សា​អង្គ​ជុំ ថ្ងៃទី ១ មិថុនា ឆ្នាំ​២០១៦ ,​ផ្ដល់ជំនួយ​កុំព្យូទ័រ​យួរ​ដៃដល់​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ,​សហប្រតិបត្តិការ​ជាមួយ​ក្រសួងទេសចរណ៍​ក្នុង​កម្មវិធី​ប្រកួត​ជ្រើសរើស​អ្នក​និយាយ​ភាសា​ចិន​ឆ្នើម​ឆ្នាំ ២០១៦ និង​ជួយ​គាំទ្រ​វិស័យ​អប់រំ​លើ​គម្រោង​នៃ «​គ្រាប់ពូជ​ដើម្បី​អនាគត​» ចូលរួម​គាំទ្រ​សកម្មភាព​យុវជន​ឈានមុខ «Youth Speak Out» និង «Green Up the City» និង​កម្មវិធី​សប្បុរសធម៌​នៅ​ទីក្រុង​ឧដុង្គ ។ 
  
 
​ជាមួយគ្នានេះ​ក្រុមហ៊ុន Huawei ក៏បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​របស់​សក​ល​វិទ្យាល័យ Western នៅ​ខេត្តកំពង់ស្ពឺ កម្មវិធី​តន្ត្រី​សប្បុរសធម៌ ដើម្បី​មន្ទីរពេទ្យ គ​ន្ធៈ​បុប្ផា និង​កម្មវិធី​តន្ត្រី​សប្បុរសធម៌ April Fool Day​។ ឆ្នាំ​២០១៧ ក្រុមហ៊ុន Huawei បាន​ជួយឧបត្ថម្ភ​ដល់ កុមារកំព្រា កុមារ​អនាថា របស់​អង្គការ ផ្ទះបាយ​កុមារ និង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បាន​ឧបត្ថម្ភ​ដល់ អង្គការ​កាក​ក្រ​បាទ​ក្រហម (Red Cross) ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ 
 
​គួររំឭកថា Huawei គឺជា​ក្រុមហ៊ុន​ផ្ដល់​ដំណោះស្រាយ​ផ្នែក​ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ (ICT) ឈានមុខ​គេ​និង​ជា​ក្រុមហ៊ុន​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់​លេខ​៣ លើ​ពិភពលោក​។ បច្ចុប្បន្ន​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​លក់ដាច់​ខ្លាំង​រួមមាន Huawei P20 ($689), Huawei P20 Pro ($859), Huawei Mate10 Pro ($840), Huawei nova 3e ($329), Huawei nova 2i ($299) និ​Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189), Y6 II (149$), Y3 2017 3G ($89), Y3 2018 4G ($99), Huawei T3 7 RAM 1 GB, ROM 8G ($99), Huawei T3 7 RAM 2GB, ROM 16GB ($145)៕











© រក្សាសិទ្ធិដោយ thmeythmey.com