អត្ថបទពាណិជ្ជកម្ម
ខេត្ត​ព្រះសីហនុ ប្រើ​សំដី​មាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​អប់រំ​យុវជន និង​មន្ត្រីរាជការ
04, Jun 2018 , 10:27 am        
រូបភាព
​នៅពេល​ជិត​មាន​ព្រឹត្តិការ​បុណ្យទាន​ធំៗ ពិសេស​ពេល​ជិត​ដល់​បោះឆ្នោត គេ​សង្កេតឃើញ​គ្រប់​ខេត្ត រាជធានី​ទាំងអស់ តែងតែ​ដំឡើង​ផ្ទាំង​ប៉ាណូ ដាក់​ព្រះឆាយាល័ក្ខណ៍ ព្រះមហា​ក្ស​ត្ស សម្តេចព្រះ​វ​រាជ​មាត​តា​ជាតិខ្មែរ ឬ​ថ្នាក់​ដឹក​បក្ស និង​បដា​នានា​ជាច្រើន ដើម្បី​ជាការ​ផ្សព្វផ្សាយ និង​លំអ​ក្រុង តាម​ស្ថានភាព​ភូមិសាស្ត្រ​រៀងៗ​ខ្លួន​។

​ដោយឡែក ខេត្ត​ព្រះសីហនុ​វិញ ក៏​ដូច​ខេត្ត​នានា​ដែរ មាន​ដាក់តាំង​រូប​ព្រះឆាយាល័ក្ខណ៍ និង​បដា​ផ្សេងៗ តែ​ចំណុច​ដែល​ត្រូវបាន​គេ​កត់សម្គាល់ មាន​លក្ខណៈ​ប្លែក​ពី​គេ​បន្តិច នៅត្រង់ថា ខេត្ត​នេះ បាន​ឆ្លៀតឱកាស​ប្រើប្រាស់​សំដី​មាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើក​ជា​ផ្ទាំង​ប៉ាណូ​ធំៗ ដាក់​តាម​ទីសាធារណៈ​សំខាន់ៗ ដើម្បី​អប់រំ​មន្ត្រីរាជការ និង​យុវជន សិស្សានុសិស្ស​ផង និង​លំអរ​ក្រុង​ផង​។



​សារ​អប់រំ​សំខាន់ៗ​៤​ឃ្លា ដែលជា​សំដី​មាស​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន ដែលមាន​អត្ថន័យ ដូចខាងក្រោម​:
​សារ​ទី​១ «​ទម្លាប់​ហ្មត់ចត់ លើ​កិច្ចការ​តូចតាច ទើប​អាចមាន​ឱកាស​ទទួល​កិច្ចការ​ធំ​បាន​» ។​
​សារ​ទី​២ «​មន្ត្រី​គឺជា​អ្នកបំរើ​រាស្ត្រ ដ៏​ស្មោះត្រង់ ! មិនមែនជា​ចៅហ្វាយនាយ​ទេ​» ។​
​សារ​ទី​៣ «​ខ្ញុំ​ធ្វើ​នយោបាយ មិនមែន​គ្រាន់តែ​បក្ស​ខ្ញុំ​ឈ្នះ​នោះទេ តែ​សំខាន់​ជាតិ​យើង​ឈ្នះ គឺ​យើង​ឈ្នះ​ទាំងអស់គ្នា​» ។​
​សារ​ទី​៤ «​កត្តា​សន្តិភាព បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​គ្រប់​ទីកន្លែង ដោយ​មិនមាន ការភ័យខ្លាច​»៕















(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com