កីឡាជាតិ
ជាតិ
កីឡាករ សរ សី​៖ បរាជ័យ​ថ្ងៃនេះ មិន​ប្រាកដថា​ថ្ងៃក្រោយ​បរាជ័យ​ទៀត​នោះឡើយ​
29, Jul 2018 , 9:59 pm        
រូបភាព
កីឡាករ សរ សី (ខាងលើ) ត្រូវបានកីឡាករ Xie Bin ចាប់ក្រៀក ក
កីឡាករ សរ សី (ខាងលើ) ត្រូវបានកីឡាករ Xie Bin ចាប់ក្រៀក ក
ដោយ:
​កីឡាករ សរ សី បាន​បរាជ័យ​ច​ក្រោម​ថ្វីដៃ​កីឡាករ​ចិន Xie Bin ក្នុង​ទឹក​ទី​១  សម្រាប់​ការប្រកួត​គុន​ចម្រុះ MMA ក្នុង​ព្រឹត្តិការណ៍ ONE Reign of Kings នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។ ប៉ុន្តែ​បរាជ័យ​នេះ មិនបាន​ធ្វើ​ឲ្យ​កីឡាករ​មកពី​ខេត្តកណ្តាល​រូបនេះ បាក់​ទឹកចិត្ត និង​បោះបង់​ការតស៊ូ​នោះឡើយ​។ ដោយ​រូបគេ​ប្តេជ្ញា​ថា នឹង​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ត្រៀម​ដណ្តើម​ជ័យជម្នះ​នៅ​លើក​ក្រោយ​។​



«​ខ្ញុំ​បរាជ័យ​លើក​នេះ មិន​ប្រាកដថា លើក​ក្រោយ​ខ្ញុំ​បរាជ័យ​ទៀត​នោះទេ​»​។ វា​ជាការ​បង្ហាញ​ការតាំង​ចិត្ត​របស់​កីឡាករ សរ សី បន្ទាប់ពី​រូបគេ បាន​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ចិន Xie Bin ក្នុង​ទឹក​ទី​១ នា​ការប្រកួត​គុន​ចម្រុះ ក្នុង​ព្រឹត្តិការណ៍ ONE Reign of Kings កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​។   

​ទន្ទឹមនឹង​អះអាងថា ការបរាជ័យ​មិន​ធ្វើ​ឲ្យ​ខ្លួន​បាក់​ទឹកចិត្ត អ្នកលេង​គុន​ចម្រុះ សរ សី ប្តេជ្ញា​ថា គេ​នឹង​បន្ត​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​ត្រៀម​ប្រជែង​យកជ័យ​ជម្នះ​នៅ​លើក​ក្រោយ​។ លើសពីនេះ រូបគេ​ព្រម​ទទួលយក​លទ្ធផល​ទាំង​ពេញចិត្ត ជាមួយ​ការ​អះអាងថា រូបគេ​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ​។

​ការបរាជ័យ​ក្រោម​ស្នៀត​ចាប់​ក្រៀក​របស់ Xie Bin មានន័យថា សរ សី មិនអាច​សងសឹក​ឲ្យ​មិត្ត​រួម​ជាតិ ចាន់ រតនា ដែល​បាន​ចាញ់​ក្រោម​ក្បាច់​ក្រៀក​របស់​កីឡាករ​ចិន​រូបនេះ កាលពីពេល​កន្លង​ទៅបាន​នោះឡើយ​៕ 


Tag:
 សរ សី​
  MMA
  ប្រដាល់​គុន​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com