ពីនេះ ពីនោះ
គ្រោះ ព្រោះ​សុរា​
13, Aug 2018 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ


បទ ពាក្យ​៧
​ស្រា នាំ​កើតរឿង​កឿង​កិច្ច​កុន​ ​ស្រា លុកលុយ​បុណ្យ​ឲ្យ​កើត​បាប​
​ស្រា នាំ​ស្រុក​ស្រុត​ដុត​ដុនដាប​ ​ស្រា ខិលខូច​ខាប​ក្តី​សុខា​។​
 
​ស្រា នាំ​វិលមុខ​ទុក្ខ​រីងរៃ​ ​ស្រា នាំទុក្ខ​ភ័យ​ដល់​គ្រួសារ​
​ស្រា នាំ​អ្នក​ផឹក​ចោល​កិច្ចការ​ ​ស្រា នាំ​ហិង្សា​ដល់​កូនចៅ​។​
 
​ស្រា នាំ​ក្រិន​ថ្លើម​ហើម​ជើងដៃ​ ​ស្រា ធាតុ​ចង្រៃ​នាំ​ចិត្ត​ក្តៅ​
​ស្រា នាំ​មង្គល​រចល​ខ្មៅ​ ​ស្រា ស្រវឹង​ខ្លៅ​ទោះ​បណ្ឌិត​។​
 
​ស្រា នាំ​អ្នក​ស្លូត​ឆ្កួត​កោងកាច​ ​ស្រា ជា​បិសាច​ដែល​នៅ​ជិត​
​ស្រា នាំ​គិត​ខ្លី​ខ្ចី​គំនិត​ ​ស្រា ស្រោប​ជីវិត​ឲ្យ​ខើច​ខ្លី​។​
 
​ស្រា នាំ​ចិត្ត​ស្រាល​ក្បាល​ភ្លាំងភ្លេច ​ស្រា អាច​កម្ទេច​សុខ​សិរី​
​ស្រា នាំ​ស្រើបស្រាល​ទាំងប្រុស​ស្រី​ ​ស្រា រុញ​ខន្តី​ឲ្យ​ចាក​ប្រាណ​។​
 
​ស្រា ពេល​ដាក់​ជ្រុល​ពុល​ចិត្ត​កាយ​ ​ស្រា នាំ​ឲ្យ​ឆ្ងាយ​គ្រួ​សារបាន​
​ស្រា អាច​សម្លាប់​ភាពសុខសាន្ត​ ​ស្រា សែន​រំខាន​ផឹក​ធ្វើ​អ្វី​? 
 
​ស្រា ត្រឹម​ឆ្ងាញ់​បាយ​អាច​ស្រាយ​រោគ ​ស្រា រាល់ថ្ងៃ​ជោក​ច្បាស់​ក្រក្រី​
​ស្រា  ស្រី​រួម​ល្បែង​លែង​សល់​ដី​ ​ស្រា ព្រះពុទ្ធ​ស្តី​ហាម​យូរហើយ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com