ជាតិ
វិញ្ញាសា​ប្រឡង​«​បាក់​ឌុប​» ត្រូវបាន​ប្រធាន​មេ​ប្រយោគ​ដឹក​ទៅ​រាជធានី​-​ខេត្ត រៀងៗ​ខ្លួន​
17, Aug 2018 , 9:39 pm        
រូបភាព
​ប្រធាន​គណៈមេប្រយោគ​ទូទាំងប្រទេស ប្រចាំរាជធានី​-​ខេត្ត បានមក​ទទួល ផ្ទៀងផ្ទាត់ និង​ដឹកជញ្ជូន​ហឹប​វិញ្ញាសា ទៅកាន់​រាជធានី​-​ខេត្ត​រៀងៗ​ខ្លួន​ហើយ នា​ព្រឹក​ថ្ងៃទី​១៧​សីហា ដើម្បី​ត្រៀម​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ក្នុងសម័យ​ប្រឡង​ថ្ងៃទី​២០ សីហា ឆ្នាំ​២០១៨​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​។



​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​ចំនួន ១១៧.០៦១​នាក់ ដែល​បាន​ចែកជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧​ភាគរយ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣​ភាគរយ​។​

​មណ្ឌល​ប្រឡង​មាន​ចំនួន​១៩៥​មណ្ឌល ចែកចេញជា ៤៧១៦​បន្ទប់ នៅ​រាជធានី​-​ខេត្ត​ទាំង​២៥​ទូទាំងប្រទេស​។ ក្នុងនោះ​មាន​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៦​មណ្ឌល​៕




Tag:
 អប់រំ​
  បាក់​ឌុប​
  ប្រឡង​
  សញ្ញាបត្រ​
  រាជធានី​-​ខេត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com