អត្ថបទពាណិជ្ជកម្ម
តើ​អ្វី​ទៅជា Twin Cooling Plus?
27, Sep 2018 , 4:22 pm        
រូបភាព
ដោយ:
​សតវត្ស​ទី​២១ គឺជា​យុគ​សម័យមួយ​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង ខាង​ផ្នែក បច្ចេកវិទ្យា ដូចជា​ស្មា​ត​ហ្វូ​ន  ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោក​សម្លៀកបំពាក់ និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​។ ដូច្នេះហើយ បានជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នីមួយៗ ខិតខំ​រិះរក​គំនិត​ច្នៃប្រឌិត​ថ្មីៗ ដើម្បី​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់ និង​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាព​អស្ចារ្យ​ជាង​មុន​។ 
 
​ក្រុមហ៊ុន​សាម​សុង ជា​ក្រុមហ៊ុន​មួយ​ដែល​ឈានមុខ​គេ​ខាង​ផ្នែក​បច្ចេកវិទ្យា ហើយ​នៅតែ​បន្តរ​កនូវ​គំនិត​ច្នៃប្រឌិត​ថ្មី និង​ធ្វើ​ឲ្យ​ផលិតផល​របស់ខ្លួន ពោរពេញ​អានុភាព និង​ភាព​សន្សំសំចៃ​ខ្ពស់​។ ម្យ៉ាងវិញទៀត Twin Cooling Plus គឺជា​បច្ចេកវិទ្យា​ថ្មី​មួយ ដែល​រកឃើញ​ដំបូង​គេ​បង្អស់ ដោយ​ក្រុមហ៊ុន​សាម​សុង​។ វា​មាន​បំពាក់​នៅក្នុង​ទូទឹកកក​សាម​សុង​ស៊េរី​ថ្មី ដើម្បី​ធ្វើ​ឲ្យ​អាហារ បន្លែ ឬ​ផ្លែឈើ​មាន​ភាពស្រស់ និង​រក្សាទុក​បានយូរ​ជាង​ធម្មតា​។ 
 
​ភាព​អស្ចារ្យ​របស់ Twin Cooling Plus សម្រាប់​ផ្នែក​ត្រជាក់ គឺ​រក្សា​ដំណើ​ម​បាន​រហូតដល់​៧០​ភាគរយ ប្រសើរ​បំផុត​សម្រាប់​ក្លាសេ​បន្លែ​។ នៅ​ផ្នែក​កក​ទៀតសោត គ្មាន​ក្លិន​មិនល្អ​ចូលគ្នា​ពី​ផ្នែក​ត្រជាក់ ល្អ​បំផុត​សម្រាប់​ផ្ទុក​អាហារ​កក ដោយសារតែ​ប្រព័ន្ធ​បញ្ចេញ​ខ្យល់​ត្រជាក់​ពីរ​ដាច់ដោយឡែក​ពីគ្នា (2 Evaporators)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វា​មាន​ភាព​ឆ្លាត​វៃ ក្នុងការ​បំ​លែង​ភាព​ត្រជាក់ ដែល​អាច​ឲ្យ​អ្នក​ផ្លាស់ប្តូរ​ទីតាំង​សម្រាប់​ក្លាសេ ដើម្បី​ទទួល​បានការ​សន្សំសំចៃ​ខ្ពស់ ព្រមជាមួយ​នឹង​ទំហំ​កាន់តែ​ទូលាយ ជាមួយ​មុខងារ Smart Conversion​។ 
​លោកអ្នក​កំណត់​ការប្រើប្រាស់​ទូរ​ទឹកកក​របស់​អ្នក​បាន ៥​មុខងារ​ផ្សេងៗ​គ្នា​ដូចជា​៖
 
១. កក​ខាងលើ ក្លាសេ​ត្រជាក់​ផ្នែក​ខាងក្រោម (Freezer and Fridge Mode)​។​



២. បិទ​ខាងលើ ក្លាសេ​ត្រជាក់​ខាងក្រោម (Energy Saving Mode)​។​
៣. បិទ​ខាងក្រោម ក្លាសេ​កក​ខាងលើ (Vacation Mode)​។​
៤. ក្លាសេ​ត្រជាក់​ខាងលើ និង​ក្រោម (Fridge Max Mode)​។​
៥. បិទ​ខាងក្រោម ក្លាសេ​ត្រជាក់​ខាងលើ (Mini Mode)​។​

 
​វិធី​កំណត់ “Smart Conversion”
 
​នៅពេលដែល​អ្នក​ចង់​ប្តូរ​ទៅជា​មុខងារ​បំ​លែង​ណាមួយ សូម​ចុច​ប៊ូ​តុង “Freezer Convert” រយៈពេល​៣​វិនាទី បន្ទាប់មក​នឹងមាន​ចេញ​ភ្លើង LED នៅលើ​មុន​ងារ​ដែល​យើង​បានជ្រើសរើស​។ ប្រសិនបើ​អ្នក​ចង់​ប្តូរ​ទៅកាន់​មុខងារ​ផ្សេង ដោយ​គ្រាន់តែ​ចុច​លើ​ប៊ូ​តុង “Freezer Convert” ជាការ​ស្រេច​។​
 

 
​សូមបញ្ជាក់ថា ទូទឹកកក​សាម​សុង​ដែលមាន​បំពាក់​បច្ចេកវិទ្យា Twin Cooling គឺមាន​ការធានា​លើ Compressor រហូតដល់​១០​ឆ្នាំ និង​មាន​លើ​ម៉ូ​ឌែ​ល​ដូចខាងក្រោម​៖
 
RT7000 (RT62K7350BS, RT58K7005SL)
 RT6000 (RT53K6655BS, RT50K6135S8, RT46K6855BS, RT46K6740SL, RT43K6030BS, RT43K6030WW)
RT5000 (RT38K5981SL, RT38K5034UT, RT35K5034S8, RT35K5034UT, RT32K5554SL, RT29K5011S8)​។​


 
​លោកអ្នក​អាច​រក​ជាវ​បាន នៅតាម​បណ្តា​ហាង​ទំនើប​សាម​សុង និង​ដេប៉ូ​ចែកចាយ របស់​សាម​សុង​ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​តាមរយៈ​លេខ 1800-203232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com