អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល vivo Y91i ROM 32GB មាន​លក់​នៅ​កម្ពុជា​ហើយ ជាមួយនឹង​កាដូ​ដ៏​ច្រើន​
23, Jan 2019 , 5:17 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីដើម​ខែមករា ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo បានប្រកាស​ចេញលក់ ស្មា​ត   ហ្វូ​ន​របស់ខ្លួន​ពីរ​ម៉ូ​ឌែ​ល នៃ​ត្រកូល Y​ស៊េរី vivo Y91 & Y91i ដែលជា​ស្មា​ត​ហ្វូ​ន​កម្រិត​ថវិកា​មួយ  នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ អ្វីដែល​ពិសេស​នោះ បើតាម​ការសង្កេត ម៉ូ​ឌែ​ល vivo Y91i មាន​សន្ទុះ​គាំទ្រ​ច្រើន និង​មាន​អត្រា​នៃ​ការលក់​ដាច់​ខ្លាំង​។ ចំពោះ​ម៉ូ​ឌែ​ល vivo Y91i បច្ចុប្បន្ន​វា​មាន​អង្គ​ផ្ទុក​ទិន្នន័យ​តែ 16GB  តែប៉ុណ្ណោះ​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប Download បទ​ចម្រៀង និង​លេង​ហ្គេម​ផ្សេងៗ អង្គ​ផ្ទុក​ទិន្នន័យ​ប៉ុណ្ណឹង ប្រហែលជា​មិន​គ្រប់គ្រាន់​ទេ​។​

​ដូច្នេះ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ក្រុមហ៊ុន vivo នឹង​នាំយក​ស្មា​ត​ហ្វូ​ន vivo Y91i ដែលមាន​បំពាក់​មកជា​មួយអង្គ​ផ្ទុក​ទិន្នន័យ​ធំ​ជាង​មុន គឺ​រហូតដល់​ទៅ 32GB ហើយ​វា​នឹងត្រូវ​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា ចាប់ពីពេលនេះ​តទៅ​ហើយ​។ រីឯ​លក្ខណៈសម្បត្តិ និង​ពណ៌​របស់​វា​វិញ គឺ​នៅ​រក្សា​ទម្រង់​ជា​ភាព​ដើម​ដដែល​។​
 
​ស្មា​ត​ហ្វូ​ន vivo Y91i ជាមួយនឹង​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​ដល់​ទៅ 32GB នេះ មាន​ពីរ​សម្រាប់​ជ្រើសរើស​គឺ  ពណ៌​ខ្មៅ​លាយ​ស្វាយ​( Starry Black ) និង​ពណ៌​ទឹកសមុទ្រ​ខៀវ​( Ocean Blue ) ដែលជា​ពណ៌​កំពុង​ពេញនិយម​សម្រាប់​ដើមឆ្នាំ​នេះ​។ 
 
​ចំពោះ​តម្លៃ​លក់​នៅលើ​ទីផ្សារ​កម្ពុជា​វិញ ចំពោះ​ម៉ូ​ឌែ​ល vivo Y91i ROM 32GB នេះ មានតម្លៃ​ត្រឹមតែ ១៦៩​ដុល្លារ​តែប៉ុណ្ណោះ​។ តម្លៃ​នេះ មាន​ភាព​ធូ​ថ្លៃ និង​សមរម្យ​មែនទែន បើ​ប្រៀបធៀប​ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន​ដទៃ​។ មិនតែប៉ុណ្ណោះ រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន vivo Y91i ROM 32GB នេះ លោកអ្នក​នឹង​ទទួលបាន​កញ្ចប់​កាដូ Free បន្ថែម​មកជា​មួយ​ផងដែរ ដែលមាន​ដូចជា​៖ ដប​ទឹក និង LED Watch ដ៏​ស្រោះស្អាត​។​


 
​ចំពោះ​លក្ខណៈសម្បត្តិ​របស់​វា​មួយចំនួន​វិញ​មានដូចជា​៖
- ប្រើ​បន្ទះ​ឈី​ប MediaTek 6762R, CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2 GHz ។​
- មាន​រ៉េ​ម​ទំហំ 2GB, អង្គ​ផ្ទុក​ទិន្នន័យ 32GB និង​អាច​ថែម​ក្រៅ​បាន 256GB ។​
- មាន​ថ្ម​ទំហំ 4030 mAh ។​
- ដំណើរការ​ដោយ Android 8.1 និង​ស្បែក Interface ប្រភេទ Funtouch OS 4.5 ។​
- អេក្រង់ 6.22 អ៊ី​ញ FullView-Display ក្នុង​កម្រិត​បង្ហាញ​រូបភាព HD+ (1520 x 720) pixels និង​មាន Aspect Ratio 19:9 ។​
- មាន​កាមេរ៉ា​មុខ​ទំហំ 8MP កាមេរ៉ា​ក្រោយ (13MP + 2MP) ។​
- អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ ។​
- មានមុខ​ងារ Face Unlock + FingerPrint​។​
 
​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ទូរ​សព្ទ​ម៉ាក vivo ហើយ​មានបំណង​ចង់​ក្លាយខ្លួន ជា​ម្ចាស់​ស្មា​ត​ហ្វូ​ន vivo Y91i ROM32GB នេះ លោកអ្នក​អាច​រក​ជាវ​បាន​ចាប់ពី​ថ្ងៃនេះ នៅតាម​បណ្តា​ហាង​នានា​ទូទាំងប្រទេស ដែលជា​តំណាង​ចែកចាយ​របស់ vivo៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com