ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួន​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់ ពីបទ​ជួញដូរ​គ្រឿងញៀន​៥​គីឡូក្រាម​
07, Feb 2019 , 1:43 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាប់ខ្លួន​ជនជាតិ​រ៉ូ​ម៉ា​នី​ម្នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​៥​គីឡូក្រាម​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។


​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា កងកម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ខណៈពេលដែល​គេ​បម្រុង​នឹងធ្វើ​ដំណើរ​ចេញទៅ​ប្រទេស​ចិន តាម​ជើងហោះហើរ​លេខ KA-249 (REP-HKG)​។ ជនសង្ស័យ​នោះ មានឈ្មោះ OLARU NARCIS-MANUEL​។​
 
​កងកម្លាំង​សមត្ថកិច្ច​បាន​ត្រួត​ពិនិត្យឃើញ​សារធាតុ​ក្រោម​ពណ៌​ស ដែល​បាន​ខ្ចប់​ក្នុង​កញ្ចប់​ថង់​ប្លា​ស្ទីក​របស់​ជនសង្ស័យ ដែលមាន​ថ្នាំ​មេ​តំ​ហេ្វ​តា​មីន សរុប​ទម្ងន់​៥.០២០​ក្រាម​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចាប់ខ្លួន និង​ចាត់វិធានការ​តាមច្បាប់​៕ 
 

Tag:
 ​ជនបរទេស​
 ​គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com