ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
កញ្ញា ហ៊ុន ចាន់ស្រីនិច៖«ការប្រមូលសំរាមរបស់ខ្ញុំ ជាផ្នែកមួយនៃការអភិវឌ្ឍសង្គម»
08, Mar 2019 ,
4:42 pm
រូបភាព
×
ដោយ:
អ៊ូ សុខមាន (OU Sokmean)
ភ្នំពេញ៖ យុវជន-យុវនារីមួយក្រុម បានបន្តសកម្មភាពរបស់ខ្លួនក្នុងការប្រមូលសំរាមពីលូទឹកស្អុយ ដែលមានទីតាំងនៅជិតសាខាពន្ធដារ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងចំណោមយុវជនជាង១០នាក់ ដែលកំពុងកាយសំរាមពីលូទឹកស្អុយ កញ្ញា ហ៊ុន ចាន់ស្រីនិច បាននិយាយថានៅថ្ងៃទី៨ មីនា គឺជាថ្ងៃទី១របស់កញ្ញា នៃការប្រមូលសំរាម ហើយកញ្ញាសប្បាយចិត្តក្នុងការប្រមូលសំរាមទាំងនេះ ព្រោះវាជាផ្នែកសំខាន់ក្នុងការជួយនិងការអភិវឌ្ឍសង្គម។
កញ្ញាវ័យជាង២០ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey ថា ការចំណាយពេលក្នុងការប្រមូលសំរាមនេះ ដោយសារកញ្ញា គិតថា វាជាផ្នែកមួយនៃការកម្សាន្ត និងបង្កើតទំនាក់ទំនងល្អរវាងយុវជន ជាពិសេសគឺដើម្បីជួយសម្រួលភាពកខ្វក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយលូទឹកស្អុយ ក៏ដូចជាជួយលើកសោភ័ណ្ឌភាពទីក្រុងភ្នំពេញផងដែរ។
កញ្ញា បាននិយាយដូច្នេះ៖«ការប្រមូលសំរាមរបស់ខ្ញុំ ថ្វីដ្បិតសកម្មភាពតូចមួយ ប៉ុន្តែវាជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គមយើង ក៏ដូចជាបង្ហាញភាពដាស់តឿនដល់អ្នកចោលសំរាមឬអ្នកដាក់សំរាម មិនត្រឹមត្រូវផងដែរ»។
ជាមួយគ្នានេះ ស្រីនិច ក៏បានបង្ហាញឆន្ទៈ ក្នុងការប្រមូលសំរាមទាំងនេះឱ្យអស់ជាមួយយុវជនឯទៀត ឱ្យបានមុខរដូវភ្លៀងមកដល់ នាពេលខាងមុខ។
សកម្មភាពប្រមូលសំរាមពីលូទឹកស្អុយនេះ ត្រូវបានអនុវត្តដំបូងឡើង ដោយ លោក សាន ដារ៉ាវីត តាំងពីថ្ងៃទី៤មីនា ជាមួយនឹងមិត្តភក្តិម្នាក់។ លោក សាន ដារ៉ាវីត បាននិយាយដូច្នេះ៖«ក្រោយពីខ្ញុំប្រមូលសំរាមនេះបានមួយថ្ងៃ ខ្ញុំបានបង្ហោះរូបភាពមួយចំនួនពីការប្រមូលសំរាម នៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំ ហើយក៏មានយុវជនមួយចំនួនឆាត (Chat) មកសុំចូលរួមក្នុងសកម្មភាពប្រមូលសំរាមនេះ»។
លោកបានបន្តថា សកម្មភាពនៃការប្រមូលសំរាមរបស់លោកបានឡើងជារៀងរាល់ព្រឹក ចាប់ពីម៉ោង៧ ដល់ម៉ោង១០ព្រឹក ហើយពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងពីយុវជនជាបន្តបន្ទាប់ ពិសេសនៅថ្ងៃទី៨ មីនា គឺជាថ្ងៃទី៥ នៃការប្រមូលសំរាម មានយុវជនចូលរួមច្រើនទាំងសម្ភារ និងកម្លាំងកាយ-ចិត្ត។
ជាមួយគ្នានេះ លោក សាន ដារ៉ាវីត សង្ឃឹមថាសកម្មភាពនេះនៅថ្ងៃមុខ នឹងមានការចូលរួមកាន់តែច្រើនពីសំណាកប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសមានការគាំទ្រ និងអនុវត្តខ្លាំង ពីអាជ្ញាធរដែលពាក់ព័ន្ធទាំងឡាយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សំរាម
យុជវន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
Dave Leduc ទារថ្លៃខ្លួន១លានដុល្លារ ក្នុងការត្រឡប់មកសង្វៀនប្រដាល់ និងផ្ដួលកីឡាករមួយថៃ
1 ថ្ងៃ
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
6 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
5 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម