អត្ថបទពាណិជ្ជកម្ម
តើ​ថ្នាក់​សហគ្រិនភាព​មាន​អ្វី​ពិសេស​សម្រាប់​អ្នក​ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​?
03, Apr 2019 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ការគ្រប់គ្រង​ធនធានមនុស្ស ហិរញ្ញវត្ថុ ការធ្វើ​ទីផ្សារ និង​លក់​ផលិតផល​ឲ្យ​បាន ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​ដែលមាន​បំណង​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ឬក៏​អ្នក​ដែលជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​(SME)​។
 
​ដើម្បី​ជា​ចំណែក​មួយ​ក្នុងការ​ផ្ដល់នូវ​ចំណេះដឹង​បន្ថែម សម្រាប់​អ្នក​ដែលមាន​បំណង​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ក៏ដូចជា​ចំណេះដឹង​មួយ​ផ្សេងទៀត សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម (SME) មជ្ឈមណ្ឌល​សហ​ប្រ​តិ្ដ​ការ​កម្ពុជា​-​ជប៉ុន (CJCC) នឹង​រៀបចំ​ថ្នាក់​សហគ្រិនភាព​ជំនា​ន់ទី​២១ ដែល​នឹង​ចាប់ផ្ដើម​សិក្សា​ពីថ្ងៃ​ទី ២៦ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ​។ 
​វគ្គ​នេះ​នឹង​ផ្តោតលើ​ប្រធានបទ​ជាច្រើន​ដូចជា ផ្នត់គំនិត​អាជីវកម្ម ការគ្រប់គ្រង​ធនធានមនុស្ស ការគ្រប់គ្រង​ហិរញ្ញវត្ថុ​, ការគ្រប់គ្រង​ហានិភ័យ​ក្នុង​មុខ​ជំនួញ​, គំរូ​អាជីវកម្ម​ខេន​វ៉ាស​, ការលក់​និង​ការធ្វើ​ទីផ្សារ និង​ការរៀបចំ​ផែនការអាជីវកម្ម​ជាដើម​។ វគ្គ​ទាំងអស់នេះ នឹងត្រូវ​បង្ហាត់បង្ហាញ និង​ចែករំលែក​ដោយ​គ្រូ​បណ្តុះបណ្តាល និង​ម្ចាស់​អាជីវកម្ម​ជោគជ័យ និង​ល្បីឈ្មោះ​ជាច្រើនរូប​ដូចជា លោក សោម សម្បត្តិ​,​លោក ឌិន សុមេធា​រិ​ទ្ធិ​,​លោក ឃីម សុខ​ហេង លោក សុខ ស៊ា​ង​, លោក យ​ន ម៉ា​លីម​ឆេង និង​គ្រូ​បណ្តុះបណ្តាល​ម្ចាស់​អាជីវកម្ម និង​ប្រធាន​ក្រុមហ៊ុន​ជាច្រើនរូប​ទៀត​។ 


 
​ក្រៅពី​ចំណេះដឹង​ទាំងនេះ សិក្ខាកាម​ទាំងអស់ នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ជាច្រើន​ដូចជា ការចុះ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​តាម​ក្រុមហ៊ុន និង​អាជីវកម្ម​នានា​,​ការផ្តល់​ប្រឹក្សា​យោបល់​ផ្ទាល់​,​ឱកាស​ទៅ​ប្រទេស​ជប៉ុន និង​ឱកាស​បង្កើត​បណ្តាញ​ជាមួយ​គ្រូ​បណ្តុះបណ្តាល ម្ចាស់​អាជីវកម្ម និង​អ្នកចូលរួម​ឯទៀត​។ សិក្ខាកាម នឹង​បាន​ចូល​ជា​សមាជិក​ជាមួយ​សិក្ខាកាម​ជំនាន់​មុន (Alumni) ដែល​មកទល់​សព្វថ្ងៃ មាន​សមាជិក​ជាង​៥០០​នាក់ សុទ្ធសឹងតែ​ជា​សហគ្រិន ម្ចាស់​អាជីវកម្ម​ជោគជ័យ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ជាច្រើន​។ 
 
​តម្លៃ​សិក្សា​គឺ​៤៨០​ដុល្លារ សិក្សា​រយៈ​សិក្សា​៥​ខែ​។ ក្នុង​មួយ​សប្ដាហ៍ និង​មាន​កាលវិភាគ​សិក្សា​រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ដិ​ការ​កម្ពុជា​-​ជប៉ុន​។​
 
​លើសពីនេះទៅទៀត ដើម្បី​បង្ហាញ​ការគាំទ្រ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ថ្នាក់​សហគ្រិនភាព នឹង​ផ្តល់ជូន​អាហារូបករណ៍ សម្រាប់​សិក្ខាកាម​៥​រូប​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាចមក​កាន់​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ដិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) ឬ​ទាក់ទង​មកកាន់​លេខ​ទូរ​សព្ទ 012 583 398 និង 098 333 033៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com