អត្ថបទពាណិជ្ជកម្ម
AirAsia បង្ហាញ​ជើងហោះហើរ​ថ្មី «​ភ្នំពេញ -​ភូ​កេ​ត​»​ដោយ​ភាព​ស៊ីវីល័យ​ជាមួយ​ការបញ្ចុះ​តម្លៃ​ពិសេស ត្រឹមតែ 35 ដុល្លារ សម្រាប់​ការធ្វើដំណើរ​ក្នុង​មួយដង​
03, Apr 2019 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ជើងហោះហើរ​ថ្មី​បំផុត​របស់ AirAsia ធ្វើដំណើរ​ត្រង់​ពី ភ្នំពេញ ទៅកាន់ ភូ​កេ​ត ប្រទេស​ថៃ ដែលជា​ជើងហោះហើរ​មួយ​ក្នុងចំណោម​ជើងហោះហើរ​ទៅកាន់​ទិសដៅ​ឆ្នេរសមុទ្រ​ដ៏​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​។ ហោះហើរ ៤ ដង ក្នុង​មួយ​សប្តាហ៍ (​ថ្ងៃ​ចន្ទ​/​ថ្ងៃ​អង្គារ​/​ថ្ងៃ​សុក្រ​/​ថ្ងៃ​សៅរ៍​) ជាមួយនឹង​ការបញ្ចុះ​តម្លៃ​ពិសេស ត្រឹមតែ 35 ដុល្លារ សម្រាប់​ការធ្វើដំណើរ​ក្នុង​មួយដង​។ ចាប់ពី​ថ្ងៃទី 0១ ខែមិថុនា ឆ្នាំ ២០១៩ ដែល​ការ​កក់​សំបុត្រ​ក្នុង​ចន្លោះ​ពីថ្ងៃ​ទី 0១ ដល់​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩ ។​សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី ០១ ខែមិថុនា ដល់​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ដោយ​កក់​សំបុត្រ​តាមរយៈ www.airasia.com​
 
​លោក Santisuk Klongchaiya ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Thai AirAsia បាន​មានប្រសាសន៍ថា​៖ «AirAsia ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បានធ្វើ​ការហោះហើរ ភ្នំពេញ​-​ភូ​កេ​ត ចំនួន ៤ ដង ក្នុង​មួយ​សប្តាហ៍ ដែល​ជើងហោះហើរ​នេះ​មានការ​កើនឡើង​យ៉ាង​មាន​សក្តានុពល​ដោយ ភូ​កេ​ត ជា​ទិសដៅ​មួយ​ក្នុងចំណោម​ទិសដៅ​ធ្វើដំណើរ​ដ៏​ពេញនិយម​បំផុត​ក្នុង​ពិភពលោក​របស់​ប្រទេស​ថៃ និង ភ្នំពេញ ជា​ចំណុចកណ្តាល​នៃ​តំបន់​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​ត្រូវបាន​សង្ឃឹមថា​ការបង្កើត​នូវ​បណ្តាញ​យ៉ាង​ទូលំទូលាយ​ឆ្លងកាត់​តំបន់​អាស៊ាន​នេះ ទាំង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ជាច្រើន​ពី​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​»​។​
 
​ជើងហោះហើរ ភ្នំពេញ​-​ភូ​កេ​ត គឺជា​ជើងហោះហើរ​ទី​ពីរ ដែល​ត​ភ្ជាប់​ពី ប្រទេស​កម្ពុជា ទៅកាន់ ភូ​កេ​ត បន្ទាប់ពី​ជើងហោះហើរ សៀមរាប​-​ភូ​កេ​ត ដែលមាន​អ្នកធ្វើដំណើរ​ជាច្រើន​នាក់ ដោយ​ជា​មធ្យម​អ្នកធ្វើដំណើរ​មាន​រហូតដល់ ៨0 ភាគរយ​។ ជាមួយនឹង​ជើងហោះហើរ​មួយ​នេះ យើង​មើលឃើញថា មាន​ទាំង​អ្នកធ្វើដំណើរ​ដែលជា​ប្រជាជន​កម្ពុជា និង​មកពី​អន្តរជាតិ​នៅក្នុង​តំបន់​អាស៊ាន ។​ដូច្នេះ​ក្រុមហ៊ុន​អាកាសចរណ៍​យើងខ្ញុំ​រំពឹងថា​នឹង​ផ្តល់​ភាព​កាន់តែ​ងាយស្រួល​ដល់​លោកអ្នក ដែល​អាចឱ្យ​លោកអ្នក​ធ្វើដំណើរ​ទៅដល់ ភូ​កេ​ត ដោយផ្ទាល់​ដោយ​មិនចាំបាច់​ឈប់​នៅ បាងកក ទៀតឡើយ​។​



​លោក Santisuk បាន​មានប្រសាសន៍ថា​៖ «AirAsia មាន​សេចក្តី​សប្បាយរីករាយ​ជាខ្លាំង​ដែល​បាន​បន្ថែម​បណ្តាញ​មួយទៀត​ដើម្បី​ត​ភ្ជាប់ ប្រទេស​កម្ពុជា ជាមួយនឹង ប្រទេស​ថៃ ហើយក៏​សូម​អរគុណ​ដល់​ប្រជាជន​កម្ពុជា​ដែល​តែងតែ​គាំទ្រ និង​ស្វាគមន៍​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​យើងខ្ញុំ​។ ជើងហោះហើរ​ថ្មី​នេះ​នឹង​អនុញ្ញាតឱ្យ​លោកអ្នក​ធ្វើការ​ហោះហើរ​ត្រង់​ពី រាជធានី​ភ្នំពេញ ទៅកាន់ ភូ​កេ​ត ជាមួយនឹង​ភាពងាយស្រួល​បំផុត ដែល​ល្អ​សម​នឹង​តម្លៃ​។  លើសពី​ភាព​ទាក់ទាញ​នៃ​ឆ្នេរសមុទ្រ ភូ​កេ​ត ក៏មាន​ភាព​ទាក់ទាញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​វិស័យ​វប្បធម៌​ជាច្រើន​ទៀត​ដូចជា អាហារ​សមុទ្រ​ដ៏​ឈ្ងុយឆ្ងាញ់ និង​មាននូវ​សកម្មភាព​ជាច្រើន​ទៀត​ដែល​ប្រាកដថា​អាចបំពេញ​នូវ​បំណងប្រាថ្នា​សម្រាប់​បែបផែន​ជីវិត​របស់លោក​អ្នកគ្រ​ប់ៗ​គ្នា​»​។ 
 
​ភូ​កេ​ត ត្រូវបាន​ចាត់ទុកថា​ជា​កោះ​ឋានសួគ៌​នៅ​ក្នុ​ប្រទេស​ថៃ ដែលមាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ចំពោះ​តំបន់ឆ្នេរ​សមុទ្រ ក៏ដូចជា​ត្រីមាស​ប្រវត្តិសាស្ត្រ ពោរពេញ​ទៅដោយ​ស្ថាបត្យកម្ម​ចិន​កាត់​ព័រ​ទុយ​ហ្គា​ល់ ដែល​ខុសប្លែក​ពី​គេ​នៅក្នុង​តំបន់ ការដើរ​មើល​សិល្បៈ​គំនូរ​នៅលើ​ជញ្ជាំង (Art Walks) ត្រៀម​ជាស្រេច​សម្រាប់​ឱ្យ​លោកអ្នក​ថតរូប​លេង​កម្សាន្ត ។​ហើយ​លោកអ្នក​អាច​រីករាយ​ជាមួយនឹង​ការដើរ​ទិញ​អីវ៉ាន់​ដែល​គ្មាន​ទីបញ្ចប់ ក៏ដូចជា​អាហារ​សមុទ្រ​ដ៏​ឈ្ងុយឆ្ងាញ់​ជាច្រើន​ប្រភេទ​ផងដែរ​។​


​ជាមួយនឹង​ការបង្កើត​នូវ​ជើងហោះហើរ​ថ្មី​នេះ AirAsia បាន​ផ្តល់នូវ​ការបញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា ដែលមាន​តម្លៃ​ចាប់ពី 35 ដុល្លារ សម្រាប់​ការធ្វើដំណើរ​មួយដង​។ កក់​ចាប់ពី​ថ្ងៃនេះ (​ថ្ងៃទី 0១ ខែមេសា ឆ្នាំ ២០១៩) រហូតដល់​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩​សម្រាប់​ការធ្វើដំណើរ​ចាប់ពី​ថ្ងៃទី  0១ ខែមិថុនា រហូតដល់​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៩ ដោយ​កក់​សំបុត្រ​តាមរយៈ www.airasia.com​។ តាមដាន​នូវ​សកម្មភាព​ថ្មីៗ ក៏ដូចជា​ការបញ្ចុះ​តម្លៃ​ពិសេស តាមរយៈ Facebook របស់ AirAsia (facebook.com/AirAsia) និង Twitter (twitter.com/AirAsia)​។​
 
សម្រាប់​ជើងហោះហើរ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ AirAsia មាន​ជើងហោះហើរ​ចំនួន ៤៖ ភ្នំពេញ​-​បាងកក (​អាកាសយានដ្ឋាន Don Mueang) ៣​ដង ក្នុង​មួយថ្ងៃ​, សៀមរាប​-​បាងកក ៣​ដង ក្នុង​មួយថ្ងៃ​, សៀមរាប​-​ភូ​កេ​ត ១​ដង ក្នុង​មួយថ្ងៃ​, ហើយ​ឥឡូវនេះ ភ្នំពេញ​-​ភូ​កេ​ត ៤​ដង ក្នុង​មួយ​សប្តាហ៍​។​


               
 
Flight Schedule for Phuket (HKT) – Phnom Penh (PNH)
Starts 1 June 2019
 
Flight No.​ ​Route​ ​Departure​ ​Arrival​ ​Frequency
FD640​ ​HKT-PNH​ ​05.30​ ​07.30​ ​Monday/Friday
FD640​ ​HKT-PNH​ ​06.15​ ​07.50​ ​Tuesday/Saturday
FD641​ ​PNH-HKT​ ​07.50​ ​10.00​ ​Monday/Friday
FD641​ ​PNH-HKT​ ​08.35​ ​10.00​ ​Tuesday/Saturday
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com