ជាតិ
សង្គម​ស៊ីវិល​ថ្កោលទោស​អាជ្ញាធរ​ដែល​បង្ខំ​ប្រជាជន​ឲ្យ​ផ្ដិតមេដៃ​គាំទ្រ​លទ្ធផល​បោះឆ្នោត
21, Aug 2013 , 9:45 am        
រូបភាព
ដោយ:
អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤០ដែលជា​សមាជិក នៃ​បន្ទប់​ស្ថានការណ៍​នៃ​អង្គការ​សហគមន៍​មិន​រដ្ឋាភិបាល បាន​សម្ដែង​នូវ​ការខកចិត្ត​ជាខ្លាំង និង​សូម​ថ្កោលទោស​ចំពោះ​អាជ្ញាធរ ដែនដី​ក្នុង​រាជធានី​ភ្នំពេញ​ដែឡ​បាន​បង្ខំ​ឲ្យ​ម្ចាស់ឆ្នោត ផ្ដិតមេដៃ​លើ​ញត្តិ​គាំទ្រ​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន ដែល​កំពុងតែ​នៅមាន​វិវាទ​នៅឡើយ​នោះ។


យោងតាម​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង៤០ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​នោះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មាន​សេចក្ដីរាយការណ៍​ពី​សំណាក់​ម្ចាស់ឆ្នោត​មក​ថា បច្ចុប្បន្ន​មានការ​គំរាមកំហែង​នៅក្នុង​តំបន់​មួយចំនួន​ដូចជា សង្កាត់​ស្រះចក សង្កាត់​អូរ​ឬ​ស្សី សង្កាត់​ពងទឹក សង្កាត់​បឹង​ប៉ា​យ៉ាប សង្កាត់​ទួល​ស្វាយព្រៃ១ សង្កាត់​បឹង​កេងកង២ និង​សង្កាត់​ចាក់អង្រែលើ។

ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នោះ ក៏បាន​ប​ញ​ញ​ជាក់​ផងដែរ​ថា ញត្តិ​ទាំងឡាយណា​ដែល​ធ្វើ​លើង​ក្នុង​រូបភាព បង្ខិតបង្ខំ​នឹងមិន​ជួយ​អ្វី​ដល់​ភាព​ទទួលយកបាន នៃ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​នោះទេ។ ទង្វើ​បែបនេះ​វា​អាច​កាន់តែ​ធ្វើ​ឲ្យ ខូច​ដល់​សុច្ចរិត​ភាព​នៃ​កិច្ចដំណើរការ​បោះឆ្នោត មានតែ​ការស៊ើបអង្កេត​ដោយ​តម្លាភាព និង​ឯករាជ្យ នូវ​ភាពមិនប្រក្រតី​ទាំងឡាយ​នោះទេ ដែល​នឹង​អាច​ស្ដារ​ឲ្យ​មាន​សុច្ចរិត​ភាព​នោះ៕





© រក្សាសិទ្ធិដោយ thmeythmey.com