ជាតិ
ក្រោយ​កូន​បាញ់​ត្រូវ​ជើង​នារី​ម្នាក់ លោកជំទាវ ញ៉ែម មរកត នាំ​កូន​ទៅ​ជួប​សមត្ថកិច្ច​ខ្លួនឯង​
30, May 2019 , 4:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
រូបភាពពីទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ
​លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​នាំ​កូនប្រុស ដែល​ប្រើ​កាំភ្លើង​បាញ់​នារី​ម្នាក់ ឲ្យ​រងរបួស​ភ្លៅ នៅក្នុង​ក្លិប​មួយ​ក្នុង​រាជធានី​ភ្នំពេញ ទៅ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ សួរចម្លើយ​។



​ក្រោយបញ្ចប់ការសាកសួរ កម្លាំងកងរាជអាវុធ ក៏បានបញ្ជូនជនសង្ស័យ ទៅឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ឧសភានេះ ដើម្បីបន្តនីតិវិធី។ បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ វីន សុក្រ​បញ្ញា មាន​អាយុ​២៧​ឆ្នាំ​។   
 
​សូម​រំលឹកថា កាលពី​ថ្ងៃទី​២៨​ឧសភា​នេះ នៅ​ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត្រ មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លិប​មួយ  ដែល​បណ្តាល​ឲ្យ​នារី​ម្នាក់​ឈ្មោះ នឹម លី​ណា រងរបួស​ភ្លៅ​ដោយ​គ្រាប់កាំភ្លើង​១​គ្រាប់​។ បច្ចុប្បន្ន ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​៕  

Tag:
 ផ្ទុះអាវុធ​
  ក្លឹប​
© រក្សាសិទ្ធិដោយ thmeythmey.com