ជាតិ
តម្លាភាព​កម្ពុជា​នឹង​ផ្សព្វផ្សាយ​របាយការណ៍​ស្ដីពី​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣
07, Sep 2013 , 8:48 am        
រូបភាព
ដោយ:
អង្គការ​តម្លាភាព​កម្ពុ​ជា​និង​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​សង្គម នឹង​ប្រារព្ធ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ស្ដីពី​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៣ នៅ​ថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះ នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។


របាយការណ៍​ខាងលើនេះ​គឺជា​លទ្ធផល​ដែល​អង្គការ​តម្លាភាព​ក​ម្ពុ​ជា​បានធ្វើ​ការសង្កេត​ការបោះឆ្នោត តាមរយៈ​ការអនុវត្ត​នូវ​សំណាក​គំរូ​ជា​មូលដ្ឋាន និង​បានដាក់​ពង្រាយ​អ្នកសង្កេតការណ៍​ទៅកាន់​គំរូ​ស្ថិតិ​នៃ​ការ​ជាង ៤០០ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​កម្ពុជា។

ពិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ធានាបាន​នូវ​ដំណើរការ បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ២០១៣នេះ ប្រកបដោយ​ភាព​សុចរិត និង​ត្រូវបាន​ធ្វើឡើង​ក្នុង​លក្ខណៈ​តម្លាភាព​មួយ។

ម្យ៉ាងទៀត​ពិធី​ផ្សព្វផ្សាយ​នេះ គឺ​ដើម្បី​ចែករំលែក​ពី​ការរកឃើញ​លម្អិតផ្សេងៗទៀត​ពី​ការសង្កេត​ខាងលើ​ក៏ដូចជា​ផ្ដល់នូវ​អនុសាសន៍ សម្រាប់​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ដំណើរការ​បោះឆ្នោត នាពេល​អនាគត​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com