ជាតិ
ជប៉ុន​នឹង​ផ្ដល់ជំនួយ​ជាង​២៥​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​
03, Oct 2019 , 8:29 am        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ជំនួយឥតសំណង​ជាង​២៥​លាន​ដុល្លា​រដល់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូ​ទឹក​កខ្វក់​នៅ​រាជធានី​ភ្នំពេញ​។



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តជាតិ គម្រោង​ថវិកា​នេះ ជប៉ុន​នឹង​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​មុននឹង​បង្ហូរ​ចូលទៅក្នុង​បឹង​ជើងឯក​ខាងត្បូង​រាជធានី​ភ្នំពេញ​។ ជំនួយ​របស់​ជប៉ុន​នេះ នឹង​រួមចំណែក​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​បរិស្ថាន​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ប្រាក់ សុខុន រដ្ឋ​ម​ន្រី្ត​ក្រសួងការបរទេស និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង នៅ​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងការបរទេស​៕



Tag:
 ជំនួយឥតសំណង​
  ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com