ជាតិ
វគ្គ​សិក្សា​ថ្មី​២៨-២៩៖ បច្ចេកទេស​ធ្វើ​ព័ត៌មាន​ដោយ​ប្រើ​ទូរ​សព្ទ​ដៃ​លើ​ប្រធានបទ​«​សារព័ត៌មាន​៖ ការអភិវឌ្ឍ និង​បរិស្ថាន​»
25, Nov 2019 , 3:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង CFI (Canal France International) និង សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​៖«​បច្ចេកទេស​សរសេរ​ព័ត៌មាន​សម្រាប់​សារព័ត៌មាន​អន​ឡាញ​លើ​ប្រធានបទ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការប្រែប្រួល​អាកាសធាតុ​»​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨ និង​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​ទីស្នាក់ការ​សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com​។

 
​វគ្គ​សិក្សា​ផ្តោតលើ​ការបង្កើត​គំនិត​រក​ប្រធានបទ​, រក​មុំ​, របៀប​បង្កើត​វីដេអូ​ដោយ​ប្រើប្រាស់ ទូរ​សព្ទ​ដៃ​(​អនុវត្ត​ផ្ទាល់​), ក្រមសីលធម៌​សារព័ត៌មាន​, សារព័ត៌មាន​ដើម្បី​ការអភិវឌ្ឍ ឬ​សារ ព័ត៌មាន​ដើម្បី​ដំណោះស្រាយ​, របៀប​រកប្រាក់​ចំណូល​របស់​សារព័ត៌មាន​ដោយ​គិតគូរ ពី​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រក​ដោយ​ចីរភាព​។​ល​។ 
 
​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​។ វគ្គ​សិក្សា​នេះ មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ទេ​៕
 
 
​ទីតាំង​បណ្តុះបណ្តាល​៖  ការិយាល័យ​សារព័ត៌មាន​ថ្មីៗ​
 
​កាលបរិច្ឆេទ​៖ ថ្ងៃទី​២៨ និង​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ 
 
​ទំនាក់ទំនង​៖ កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ០៨៩ ៨២០ ៨៣២ ឬ​កញ្ញា រស្មី​៖ ០១១ ៥៥ ៧៩ ៦៤
 
​សូមបញ្ជាក់ថា វគ្គ​សិក្សា​នេះ​ផ្តល់​អាទិភាព​ជូន​ដល់​សិស្ស​ធ្លាប់​សិក្សា​ពី​វគ្គ​មុនៗ​ក្នុង​គម្រោង (CFI) ដដែល ព្រោះ វា​ជាវ​គ្គ​វិ​ក្រឹ​ត​ការ (​វគ្គ​បំប៉ន​ចំណេះដឹង​បន្ថែម​)​។ 

© រក្សាសិទ្ធិដោយ thmeythmey.com