ជាតិ
រដ្ឋសភា ប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់​៤
26, Nov 2019 , 9:35 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋសភា កំពុងបើក​ប្រជុំ​ពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដោយមាន​របៀបវារៈ​៤ ដែល​ត្រូវ​ពិនិត្យ​និង​អនុម័ត​។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំ​កិច្ចប្រជុំ​នេះ​។

 
​របៀបរ​វារៈ​ទាំងនោះ​រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣ មាត្រា​១៧ មាត្រា​២០ មាត្រា​២១ មាត្រា​២៧ មាត្រា​២៨ មាត្រា​២៩ មាត្រា​៥៤ មាត្រា​៥៥ និង​មាត្រា​៥៩ នៃ​ច្បាប់​ស្តីពី​សហជីព និង សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឲ្យ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com