អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន គង់ នួន គ្រុប សម្ពោធ​ម៉ូតូ YAMAHA ៣​ម៉ូ​ឌែ​ល​ព្រម​គ្នា ដែល​ល្អឥតខ្ចោះ និង​សម​បំផុត​សម្រាប់​យុវវ័យ​
29, Nov 2019 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩៖ ក្រុមហ៊ុន គង់​នួន គ្រុប បាន​នាំយក​ម៉ូតូ​ថ្មី​៣​ម៉ូ​ឌែ​ល របស់ YAMAHA ដែលជា​ម៉ូ​ឌែ​ល​ពេញនិយម​ខ្លាំង និង​សាក​សម​បំផុត សម្រាប់​យុវវ័យ​គ្រប់​ស្រទាប់​នៅ​កម្ពុជា​។ ម៉ូតូ​ថ្មី ៣ ម៉ូ​ឌែ​ល​នេះ ពិតជា​កក្រើក​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​ភ្ញៀវ​កិ​ត្ត​យស និង​អតិថិជន​ទូទាំងប្រទេស​។
 
​លោក គង់ សិរី​វុ​ធ បាន​ថ្លែង​ក្នុងឱកាស​ពិសេស​នោះ​ថា​៖«​ថ្ងៃនេះ ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ និង​កិត្តិយស ដែល​បាន​ធ្វើជា​តំណាង​ឲ្យ​លោក ឧកញ៉ា គង់ នួន អគ្គនាយក​ក្រុមហ៊ុន គង់ នួន គ្រុប ចូលរួម​នៅក្នុង​កម្មវិធី​បើកសម្ពោធ​ផលិតផល​ថ្មី​។ ខ្ញុំ​ចាំបាន​កាលពី​ថ្ងៃ​២៨ ខែមិថុនា ឆ្នាំ​២០១៩ លោក ឧកញ៉ា គង់ នួន ថ្លែង​នៅក្នុង​កម្មវិធី​បើកសម្ពោធ ដាក់​ឲ្យ​ដំណើរការ​សាខា យ៉ាម៉ាហា​ថោ​ន បាក់​ទូក​ថា ក្រុមហ៊ុន គង់ នួន គ្រុប នឹង​នាំចូល​ម៉ូ​ឌែ​ល​ថ្មីៗ ៣​ម៉ូ​ឌែ​ល​ទៀត នៅ​ចុងឆ្នាំ​២០១៩ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ការ​ទទឹង​រង់ចាំ​របស់​អតិថិជន ដែល​និយម​ចូលចិត្ត​និង​គាំទ្រ​ម៉ូតូ​យ៉ាម៉ាហា​»​។ 


 
​លោក​បាន​បន្ថែមទៀតថា​៖«​ដូចដែល​បាន​សន្យា នៅថ្ងៃនេះ ក្រុមហ៊ុន គង់ នួន គ្រុប បាន​នាំចូល​នូវ​ម៉ូ​ឌែ​ល​ថ្មី ៣​ផ្សេងៗ​គ្នា ដូចជា Yamaha X Ride ជា​ប្រភេទ​ម៉ូតូ Automatic កម្លាំង​ម៉ាស៊ីន 125cc រូបរាង​បែប​ភ័​រ​គួរ​ឲ្យ​ទាក់ទាញ និង​រស់​រវើក សាក​សម​ឥតខ្ចោះ​សម្រាប់​យុវជន យុវនារី​សម័យថ្មី​។ ជាមួយនឹង​ម៉ូ​ឌែ​ល​ថ្មី​មួយទៀត​គឺ Yamaha MX-King ជា​ប្រភេទ ចង្កឹះ​លេខ និង​អ៊ំ​ប្រ៊ី​យ៉ា កម្លាំង​ម៉ាស៊ីន 150cc កម្លាំង​ខ្លាំង រូបរាង​រចនា​បែប​ស្ព័​រសាក​សម សម្រាប់​អ្នក​ដែល​ចូលចិត្ត​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ ឬ​បែប​ផ្សងព្រេង​។ កាន់តែ​អស្ចារ្យ​ជាមួយ Yamaha MT15 កម្លាំង​ម៉ាស៊ីន 155cc ជា​ប្រភេទ​ម៉ូតូ Sport Bike ដែល​កំពុង​ពេញនិយម​នៅក្នុង​ទីផ្សារ​និង​មាន​អតិថិ​ន​ដែល​ស្រលាញ់​និយម​ចូលចិត្ត​ម៉ូតូ​ធំ ជាច្រើន​កំពុង​រង់ចាំ​»​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​៣​ម៉ូ​ឌែ​ល​ថ្មី​នេះ នា​ឆ្នាំកន្លងមក ក្រុមហ៊ុន គង់ នួន គ្រុប ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ ម៉ូតូ​យ៉ាម៉ាហា ពី​ក្រុមហ៊ុន​ផលិត​ម៉ូតូ​យ៉ាម៉ាហា​ប្រទេស​ប៉ុន បាន​នាំចូល និង​ចែកចាយ​ម៉ូ​ឌែ​ល​ម៉ូតូ​ជាច្រើន​ទៀត ជាពិសេស​គឺ Yamaha Qbix ដែល​កំពុង​ទទួលបាន​ការពេញនិយម​ជាខ្លាំង និង​គួរ​ជាទី​មោ​ទក ពី​សំណាក់​អតិថិជន​ទូទាំងប្រទេស​។ 
 
​គួរ​បញ្ជាក់ថា​ម៉ូតូ YAMAHA គឺជា​ផលិតផល ដែល​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំ​ទូ​លា យ​ពី​សំណាក់​ប្រជាជន​កម្ពុជា គ្រប់រូប​ក្មេង​ចាស់ ប្រុស​ស្រី រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ព្រោះតែ​ម៉ូតូ YAMAHA គឺជា​ផលិតផល​ដែលមាន​គុណភាព និង​ស្ដង់ដារ​ខ្ពស់បំផុត កម្រិត​ពិភពលោក​របស់​ប្រទេស​ជប៉ុន​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 YAMAHA
© រក្សាសិទ្ធិដោយ thmeythmey.com