ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ទទួលបានថវិកាគ្រប់គ្រាន់ហើយ សម្រាប់អភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត
16, Dec 2019 , 7:17 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់តាំងពីការអំពាវនាវ មកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានជំនួយដល់ទៅជាង៧៤,៦លានដុល្លារ សម្រាប់ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមសាររបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបង្ហោះលើទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៧ខែធ្នូ។



បើបូកបញ្ជូលថវិការដ្ឋ៣០លានដុល្លារទៀតនោះ គឺមានចំនួនជាង១០៤លានដុល្លារ។ ប្រមុខរដ្ឋាភិបាល ប្រកាសដូច្នេះថា៖ «ដោយថវិកាដែលទទួលបានល្មមគ្រប់ គ្រាន់ ដើម្បីចំណាយលើការសាងសង់ និងបំពាក់សម្ភារបរិក្ខារសម្រាប់មន្ទីរ ពេទ្យកាល់ម៉ែតរួចហើយ ខ្ញុំសូមប្រកាសបញ្ចប់ការទទួលយកនូវការបរិច្ចាគពី សប្បុរសជនចាប់ពីម៉ោង១៩.០០ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩តទៅ»។

Tag:
 ហ៊ុន សែន​
  កាល់ម៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com