ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ចម្ការដំណាក់ រមណីយដ្ឋានបែបធម្មជាតិដ៏មនោរមនៅក្បែរជើងភ្នំវល្លិ៍
30, Dec 2019 ,
3:05 pm
រូបភាព
×
ដោយ:
ថ្មីៗ
ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីរួមខេត្តកែប កសិដ្ឋានសរីរាង្គចម្ការដំណាក់ (Chamkar Damnak Organic Farm) ជាទីតាំងបង្អួតសម្រស់ធម្មជាតិដ៏អស្ចារ្យនៅក្បែរជើងភ្នំវល្លិ៍ ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ។ ក្រៅពីដំណាំម្រេច ក្រូចវល្លិ៍ (Passion Fruit) និងដំណាំហូបផ្លែផ្សេងៗ ចម្ការដំណាក់ជាផ្ទះស្នាក់នៅបែបធម្មជាតិដែលមាន៦បន្ទប់។
«ក្រុមការងាររបស់យើងចូលចិត្តទីតាំងបែបធម្មជាតិ ហើយអាចកម្សាន្តសប្បាយដោយមិនមានការរំខានដល់អ្នកដទៃ»។ នេះជាការបញ្ជាក់របស់លោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មាន ThmeyThmey ដែលសម្រេចជ្រើសរើសយកចម្ការដំណាក់ជាទីតាំងនៃដំណើរកម្សាន្តចុងឆ្នាំជាលើកទី២ កាលពីថ្ងៃទី២៨ និងទី២៩ ខែធ្នូ កន្លងមក។
កសិដ្ឋានសរីរាង្គចម្ការដំណាក់ ស្ថិតក្បែរជើងភ្នំវល្លិ៍ដាច់តែឯង ដោយមានចម្ងាយប្រមាណពី២គីឡូម៉ែត្រពីទីប្រជុំជននៃស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដូចកាលពីឆ្នាំមុនផងដែរ បុគ្គលិកកសិដ្ឋាន បានបើកត្រាក់ទ័រមកដឹកឥវ៉ាន់ ហើយសហការីមួយចំនួនសាកល្បងរសជាតិជិះត្រាក់ទ័រឡើងចុះភ្នំ ទៅតាមគន្លងដែលមានស្រាប់ តែសហការីភាគច្រើនធ្វើដំណើរទៅកាន់ទីតាំងធម្មជាតិនេះ ដោយថ្មើរជើងប្រមាណ១គីឡូម៉ែត្រ ដោយសារតែរថយន្តប៊ឺស៣៥កៅអី មិនអាចចូលទៅដល់។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពផ្លូវខ្វាត់ខ្វែងក្នុងព្រៃ មិនចោទជាបញ្ហាសម្រាប់រថយន្ត V-Class នៃត្រកូល Mercedes-Benz ឡើយ។ រថយន្តដែលបញ្ជាដោយលោក គី សុខលីម ស្ថាបនិកសារព័ត៌មាន ThmeyThmey បានចូលទៅដល់កសិដ្ឋានចម្ការដំណាក់ដោយរលូន។
ទៅដល់ទីតាំងនាវេលាម៉ោងជាង៣រសៀល សហការីសារព័ត៌មានថ្មីៗដែលមានជាង៣០នាក់ ចាត់ចែងការងារគ្នាទៅតាមជំនាញរៀងៗខ្លួន ដោយមានក្រុមរៀបចំចាត់ចែងធ្វើម្ហូបអាហារ រៀបចំចាក់បទចម្រៀងរាំកម្សាន្ត និងអ្នកខ្លះឆ្លៀតផ្តិតយកទិដ្ឋភាពដ៏ស្រស់ស្អាត មុនព្រះអាទិត្យរៀបអស្តង្គត។ រីឯក្រុមការងារមួយចំនួននាំគ្នាបោះតង់ដែលផ្តល់ដោយ លោក អាង គីមអៀង ប្រធានទីភ្នាក់ងារទេសចរណ៍ Great Angkor Tours។
ការស្នាក់កម្សាន្តនៅផ្ទះស្នាក់ចម្ការដំណាក់ ប្រកបដោយសុខដុមរមនា ជាពិសេសដោយសារមានឆ្មាំយាមនៅមាត់ជណ្តើរ និងមុខបន្ទប់ ដោយឆ្មាំដែលច្នៃពីឈើប្រណីតទាំងនោះ ប្រៀបដូចជាវីរបុរសនាសម័យអេហ្ស៊ីបបុរាណ។
អំពូលដែលប្រើថាមពលព្រះអាទិត្យ អមដោយពន្លឺផ្កាយព្រោងព្រាតនៅលើមេឃ បានបំភ្លឺដល់ទីតាំងនៃការរៀបចំពិធីរបស់សារព័ត៌មានថ្មីៗ ដែលកំពុងរាំកម្សាន្ត ស្រស់ស្រូបភោជនាហារដ៏សម្បូរបែប ខណៈសហការីមួយចំនួនទៀតនាំគ្នាអង្គុយមើលផ្កាយប្រកបដោយអារម្មណ៍ស្រស់ថ្លា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«ទាយជ្ជទាន»មានន័យដូចម្តេច?
1 សប្តាហ៍
Dave Leduc ទារថ្លៃខ្លួន១លានដុល្លារ ក្នុងការត្រឡប់មកសង្វៀនប្រដាល់ និងផ្ដួលកីឡាករមួយថៃ
1 ថ្ងៃ
«ចរិត,ចារឹក និងចារិក» មានន័យខុសគ្នាដូចម្តេច?
5 ថ្ងៃ
កាឡកិណី ឬ កាឡកណ្ណី មានន័យថា មនុស្សឥតបុណ្យ, មនុស្សចង្រៃ
4 ថ្ងៃ
អាជ្ញាធរ សម្រេចបញ្ឈប់អាជីវកម្មទូកទេសចរណ៍ បុប្ផាអង្គរ ក្រោយបោះសំរាមចូលក្នុងទន្លេ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម