សុខភាព
អន្តរជាតិ
ឥណ្ឌាក៏រក​ឃើញអ្នកជំងឺរលាកសួតកូរ៉ូណាវីរុសករណីទី១ផងដែរ
30, Jan 2020 , 3:37 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
បន្ទាប់​ពីហ្វីលីនរដ្ឋ Kerala ប្រទេសឥណ្ឌា​នា​ថ្ងៃព្រហស្បតិ៍ ក៏បាន​ប្រកាសពីការ​រកឃើញអ្នកជំងឺ​កូរ៉ូណាវីរុស​ដំបូងនៅ​ក្នុង​ប្រទេស​របស់ខ្លួន​ផងដែរ។ អ្នក​ជំងឺនោះ ជានិស្សិតឥណ្ឌា​ដែល​រៀននៅសាកលវិទ្យាល័យ Wuhan ​ក្រុងវូហាន។​ នេះបើតាម​ការសេចក្តីថ្លែងការណ៍​របស់ក្រសួងសុខាភិបាល និងសុខមាលភាពគ្រួសារ។



នៅថ្ងៃដដែល ម៉ាឡេស៊ី រកឃើញករណីទី៨ ដែលជាស្ត្រីចិនអាយុ​៤៩​ឆ្នាំ ។ គាត់មានទំនាក់ទំនងផ្ទាល់ជាមួយស្វាមីដែលមានជំងឺនេះរួចទៅ​ហើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com