ជាតិ
ក្រសួងការបរទេស ​អះអាងពីយកចិត្តទុកដាក់លើ​និស្សិត​ខ្មែរ​នៅ​ចិនជាប្រចាំ ដោយមិនទុកពួក​គេ​​ចោល​នោះឡើយ​
04, Feb 2020 , 6:40 am        
រូបភាព
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។ រូបថត AFP
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស។ រូបថត AFP
ដោយ: រួបរួម
ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​យប់​ថ្ងៃទី​៣ ខែកុម្ភៈ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​មួយ​ដើម្បី​អះអាង​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចំពោះ​ស្ថានការណ៍​វិ​វត្ត​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅ​ប្រទេស​ចិន​។ ក្រសួង​បាន​បញ្ជាក់ថា ក្រសួង និង​បណ្តា​ស្ថាន​តំណាង​កម្ពុជា​នៅ​ចិន បាន​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ចិន ដើម្បី​តាមដាន​បច្ចុប្បន្នភាព​ពលរដ្ឋ​ខ្មែរ ជាពិសេស​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ចិន​។​



អត្ថបទទាក់ទង


​មកដល់​បច្ចុប្បន្ន ពុំមាន​ករណី​ឆ្លង​មេរោគ​នេះ​លើ​ពលរដ្ឋ​ខ្មែរ​ទេ​»​។ ក្រសួងការបរទេស​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ដោយ​មើលឃើញ​ពី​ការទទួលខុសត្រូវ​រប​ស់ភា​គី​ចិន ក៏ដូចជា​ការអនុវត្ត និង​គោរព​វិធានការ​បង្ការ​យ៉ាង​ល្អ​របស់​ក្រុមនិស្សិត​។​



ក្រៅពី​ការសហការ​ផ្តល់​គ្រឿង​បរិក្ខា​អនាម័យ​ចាំបាច់​នានា​ដល់​និស្សិត​ខ្មែរ ក្រសួងការបរទេស បាន​បន្ថែមថា ក្រសួង និង​បណ្តា​ស្ថាន​តំណាង​នៅ​ចិន បាន​បង្កើត​បណ្តាញ WeChat រួមគ្នា​ជាមួយ​ក្រុមនិស្សិត​ខ្មែរ​នៅតាម​តំបន់​នានា​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាន់ពេលវេលា​។​

​សម្រាប់​អាណាព្យាបាល​ដែលមាន​ចំងល់​ទាក់ទង​ស្ថានភាព​កូនៗ​របស់ខ្លួន​នៅ​ចិន ក៏​អាចទាក់ទង​សាកសួរ​មន្ត្រី​ការបរទេស​ផងដែរ ក្នុងនោះ​តាមរយៈ​លោក ជ័យ រដ្ឋា (០៧៧ ៥៧៥ ៨០៧) លោក យស សុ​ខេមរិន (០១២ ៤៤៥ ៩៥៩) និង​លោក ហាន ឧសភា (០៨៩ ៩២១ ៦៥ ៩៩)៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com