សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ហុងកុង មាន​ករណី​ស្លាប់​ទី​១
04, Feb 2020 , 9:52 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ
​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន មាន​ករណី​ស្លាប់​ដំបូង​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV)​។ បើតាម South China Morning Post អ្នកស្លាប់​ជា​បុរស​វ័យ​៣៩​ឆ្នាំ​ម្នាក់​។​



​​នេះ​ជា​ករណី​ស្លាប់​ដំបូង​នៅ​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន ដោយ​ហុងកុង មាន​អ្នកជំងឺ​១៥​នាក់ ខណៈ​ម៉ា​កាវ​មាន​៨​នាក់ និង​តៃវ៉ាន់​១០​នាក់​។ តួលេខ​នេះ នាំ​ឲ្យ​ប្រទេស​ចិន​ទាំងមូល មាន​អ្នកស្លាប់ ៤២៦​នាក់ និង​១​នាក់​ទៀត​នៅ​ហ្វីលីពីន​។

ប្រភពព័ត៌មានដដែលបន្តថា បុរសម្នាក់នេះ បានស្លាប់បន្ទាប់ពីបេះដូងលែងដើរភ្លាមនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅមន្ទីរពេទ្យ Princess Margaret ។ រូបគេបានធ្វើដំណើរទៅកាន់ទីក្រុងវូហាននៅថ្ងៃទី២១ ខែមករា ហើយត្រឡប់មកវិញនៅពីរថ្ងៃបន្ទាប់់។ នៅថ្ងៃទី៣១ ខែមករា រូបគេបានចេញរោគសញ្ញានៃការឆ្លងកូរ៉ូណាវីរុស ហើយបន្ទាប់មក ក៏ត្រូវបានបញ្ជាក់ថា ពិតជាឆ្លងវីរុសមែន និង ជាអ្នកជំងឺលេខរៀងទី១៣ ៕





Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com