អត្ថបទពាណិជ្ជកម្ម
មន្ទីរ​ព្យាបាល​មាត់​-​ធ្មេញ ខ្វ​លី​ធូ​ស សម្រប​ខ្លួន​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នៅ​កម្ពុជា​
20, Apr 2020 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​អាជីវកម្ម​ជាច្រើន​លើ​ពិភពលោក កំពុង​រង​ការ​ប៉ះ​ទ​ង្កិ​ច​យ៉ាងដំណំ ដោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក្នុងនោះ ក៏​ពុំមាន​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ យ៉ាងណាមិញ មន្ទីរ​ព្យាបាល​មាត់​-​ធ្មេញ ខ្វ​លី​ធូ​ស បាននិងកំពុង​ផ្តល់​សេវា​ព្យាបាល​មាត់​-​ធ្មេញ ដល់​អ្នកជំងឺ​របស់ខ្លួន​ជាច្រើន និង​យ៉ាងសកម្ម ក្នុង​បរិបទ​នៃ​ជំងឺ​នេះ​ទៅវិញ​។
 
​មាន​អ្នកជំងឺ​ច្រើន​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ មិនមែនជា​រឿង​ងាយ​នោះទេ ព្រោះ​មនុស្សម្នា ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។ ខ្វ​លី​ធូ​ស បាន​អនុវត្ត​នូវ​គោលការណ៍​ការពារ ទប់ស្កាត់​ជាច្រើន ដូចជា វាស់​សីតុណ្ហភាព រាល់​បុគ្គលិក​ទន្តសាស្ត្រ​ទាំងអស់ និង​អ្នកជំងឺ​ជាប្រចាំ​។ បើ​លើសពី ៣៧.៥ អង្សារ​សេ ពួកគេ​នឹងមិន​ត្រូវ​អនុញ្ញាត ឲ្យ​ចូលក្នុង​បរិវេណ​មន្ទីរ​ព្យាបាល​ទ្បើ​យ​។ គ្រប់គ្នា​ដាច់ខាត​ត្រូវ​ពាក់​ម៉ាស និង​ស្រោមដៃ​ចំពោះ​បុគ្គលិក​។ ទ្វា តុ កៅអី និង​សម្ភារ​ផ្សេងៗ​ត្រូវបាន​សម្អាត​ជាប្រចាំ ជាមួយ​ទឹក​សម្លាប់​មេរោគ​។ 
 
​លើសពីនេះ មន្ទីរ​ព្យាបាល​ធ្មេញ​នេះ មិន​គិត​តម្លៃបន្ថែម​លើ​អតិថិជន សម្រាប់​ឧ​បករ​ណ៌ និង​សម្ភារ​ការពារ ពេល​ព្យាបាល​នោះទេ ដោយ​ជាទូទៅ ក្នុង​អ្នកជំងឺ​ម្នាក់ ខ្វ​លី​ធូ​ស ត្រូវ​ចំណាយ​អស់ពី $5-$10 ដើម្បី​ការពារ​សុវត្ថិភាព​ទាំង​អ្នកជំងឺ ជំនួយការ​ទន្ត​បណ្ឌិត និង​ទន្ត​បណ្ឌិត​។ មិន​ត្រឹមតែ​មិន​គិត​បន្ថែម ខ្វ​លី​ធូ​ស ថែមទាំង​មានការ​បញ្ចុះតម្លៃ​ពី 10% ទៅ​50% លើ​សេវា​ព្យាបាល​ធ្មេញ​ទាំងអស់​រួមទាំង​ការពត់​ធ្មេញ និង​ដាំ​បង្គោល​ធ្មេញ​ក្នុង​ឆ្អឹង​។ ការបញ្ចុះ​តម្លៃ​នេះ គឺ​ដើម្បី​ជួយ​សម្រាល​ការចំណាយ​របស់​អ្នកជំងឺ ខណៈ​ពួកគាត់​ភាគច្រើន កំពុង​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​មិន​ឋិតថេរ  និង​ដើម្បី​ចូលរួមចំណែក​ថែរក្សា​សុខភាព​មាត់​ធ្មេញ ដល់​ប្រជាជន​កម្ពុជា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។ 
 
​ការធ្វើ​អាជីវកម្ម គឺជា​ការចូលរួម​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​។ ដូចនេះ​អាជីវកម្ម​មិន​ត្រឹមតែ​ត្រូវមាន​ភាព​ទទួលខុសត្រូវ លើ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​ទេ ថែមទាំង​ត្រូវ​ស្មោះត្រង់ និង​ជួយ​សហគមន៍​របស់ខ្លួន​ផងដែរ​។ ខ្វ​លី​ធូ​ស បានអនុញ្ញាត​ឱ្យ​បុគ្គលិក​របស់ខ្លួន ធ្វើការ​តិច​ម៉ោង ហើយ​ទទួលបាន​ប្រាក់ខែ​ដដែល និង​បាន​ចូលរួម​ឧបត្ថម្ភ លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ជាមួយ​រដ្ឋាភិបាល​ផងដែរ​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com