ពីនេះ ពីនោះ
សុខភាព
វិធី​ធម្មជាតិ​ដែល​អាចជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ​ជាង​មុន​
08, Jun 2020 , 6:59 pm        
រូបភាព
​បើសិនជា​អ្នកមាន​អារម្មណ៍​ថា​ហើមពោះ ទល់លាមក ឬ​ច្រាល​អាស៊ីត​ក្រពះ នោះ​វា​មិនមែន​មានតែ​អ្នក​ម្នាក់ឯង​ដែល​កើត​បញ្ហា​នេះ​ទេ​។ យ៉ាងណាមិញ បើសិនជា​អ្នក​កំពុងតែ​ជួប​បញ្ហា​នេះ​មែន អ្នក​អាច​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ដូចខាងក្រោម​នេះ​បាន ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​កាន់តែ​ល្អ​ជាង​មុន​៖​



ដកដង្ហើម​ជ្រៅៗ​
 
​ការដកដង្ហើម​ចូល​យឺតៗ និង​ជ្រៅៗ​អាចជា​វិធីសាស្ត្រ​មួយ​សម្រួល​ដល់​ការរំលាយ​អាហារ​បាន ជាពិសេស​ជួយ​ជំរុញ​ខ្យល់​ចូលទៅក្នុង​ពោះ​វិញ​។ ការ​ដែលមាន​ខ្យល់​ក្នុង​ទ្រូង​ជាប់ វា​នឹង​ងាយ​ធ្វើ​ឲ្យ​រីក​ក្បាលពោះ​បាន​។ ប៉ុន្តែ​ការដក​ដង្ហើមចូល​ជ្រៅៗ​នឹង​ភ្ញោ​ច​ដល់​ការដាក់​សម្ពាធ​ទៅលើ​ក្រពះ និង​ពោះវៀន ហើយក៏​ជំរុញ​ដល់​ការធ្វើ​ចលនា​អាហារ​ក្នុង​ពោះវៀន​កាន់តែ​ល្អ​ដែរ​។ រឿងនេះ​ក៏​បង្កើន​ការបញ្ចេញ​ទឹកមាត់ និង​អង់​ហ្ស៊ី​ម​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​ថែមទៀត​។ 
 
​ញ៉ាំ​ផ្លែ​ល្ហុង​ឲ្យ​ច្រើន​
 
​នៅពេល​និយាយ​ដល់​ការរំលាយ​អាហា​រ ផ្លែ​ល្ហុង​គឺជា​អាហារ​ដែល​ជួយ​ដល់​បញ្ហា​នេះ​បាន​។ វា​ផ្ទុក​ទៅដោយ​អង់​ហ្ស៊ី​ម Papain ដែល​អាចជួយ​រំលាយ​ជាតិ​ប្រូតេអ៊ីន និង​ជួយ​ដល់​ការ​ហើមពោះ និង​ក្រហាយ​ដើមទ្រូង​បាន​។ វា​ក៏​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​សម្រួល​ដល់​ការរំលាយ​អាហារ​ក្នុង​ក្រពះ​ពោះវៀន​។ ក្នុងពេលដែល​រាងកាយ​កំពុងតែ​យកឈ្នះ​ការបង្ក​រោគ ចូរ​ព្យាយាម​ញ៉ាំ​ផ្លែ​ល្ហុង​ដោយសារតែ​វា​សម្បូរ​ទៅដោយ​វីតាមីន C ដែល​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​អស្ចារ្យ​។ 
 
​ញ៉ាំ​ទឹក​ក្តៅ​
 
​នៅពេល​និយាយ​ដល់​ការរំលាយ​អាហារ​ចុះខ្សោយ មានន័យថា​អាហារ​ដែល​មិនបាន​កិន​ល្អ​នឹង​ប្រមូលផ្តុំ​ក្នុង​ពោះវៀន ហើយ​បង្ក​ជាការ​ហើមពោះ​បាន​។ បើសិនជា​រឿងនេះ​មិនបាន​ដោះស្រាយ​ទេ វា​អាច​នឹង​ជ្រៀត​ចូលក្នុង​ចរន្តឈាម ហើយ​បង្ក​រោគ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ រហូតដល់​បង្ក​ជា​ជំងឺ​បាន​។ នៅពេល​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ វា​នឹង​ជួយ​សម្អាត​ក្រពះ​ពោះវៀន ហើយ​រំលាយ​របស់​ដែល​ធ្វើ​ឲ្យ​ហើមពោះ​បាន​។ រឿងនេះ​មិន​ត្រឹមតែ​ពង្រឹង​ដល់​ការរំលាយ​អាហារ​ទេ តែ​ក៏​អាចជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ពោះវៀន​បានដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com