អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃឌិន ប្រាប់ឲ្យលោក ត្រាំ បិទមាត់ ក្រោយរងការរំខានច្រើនដងពេក
30, Sep 2020 , 9:16 am        
រូបភាព
លោក បៃឌិន ប្រាប់ឲ្យលោកត្រាំបិទមាត់ នាការជជែកដេញដោលលើកដំបូង។ រូបថត AFP
លោក បៃឌិន ប្រាប់ឲ្យលោកត្រាំបិទមាត់ នាការជជែកដេញដោលលើកដំបូង។ រូបថត AFP
ដោយ:
ការជជែកដេញដោល ចាប់ផ្ដើមមិនទាន់២០នាទីស្រួលបួលផង។ ទាំងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន តឹងសរសៃកដាក់គ្នាខ្លាំង ខណៈចូលដល់ប្រធានបទក្តៅ។ លោក បៃឌិន បានស្រែកគំហកទៅលោកត្រាំ ក្រោយលោកប្រធានាធិបតី បន្តនិយាយរំខានលោក ខណៈដល់វេនលោកជាអ្នកបកស្រាយ។



អត្ថបទទាក់ទង


អតីតអនុប្រធានាធិបតី បៃឌិន បានប្រាប់ឲ្យលោក ត្រាំ បិទមាត់ ក្រោយលោកទ្រាំលែងបាន នឹងការរំខាន់របស់លោកត្រាំ។ លោកចាត់ទុកទង្វើរំខាននេះថា មិន​សមនឹងឥរិយាបថរបស់ប្រធានាធិបតីទាល់តែសោះ។

ក្រោយមើលឃើញបែបនេះ អ្នកសម្របសម្រួលការជជែកដេញដោលនេះ លោក Chris Wallace បានសម្រេចបិទបញ្ចប់ប្រធានបទដ៏ក្តៅគគុកមួយនេះ ហើយលើកយកប្រធានបទមួយទៀតមកជជែកពិភាក្សា។

ប្រធាននេះក្តៅរហូតដល់អ្នកទាំងពីរ តឹងសរសៃកដាក់គ្នាខ្លាំង ​គឺទាក់ទងនឹង ការតែងតាំងចៅក្រមតុលាការកំពូលថ្មី ដោយលោក ត្រាំ បានជ្រើសរើសអ្នកស្រី Amy Coney Barrett ដើម្បីជំនួស អ្នកស្រី Ruth Bader Ginsburg ដែលទើបទទួលមរណភាព។ ការប៉ុនប៉ងនេះ ធ្វើឲ្យទាំងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ទាស់គ្នាកាន់តែខ្លាំង ខណៈការបោះឆ្នោតខែវិច្ឆិកា ខិតចូលមកដល់៕

© រក្សាសិទ្ធិដោយ thmeythmey.com