ពីនេះ ពីនោះ
សុខភាព
រន្ធផ្ចិតមានក្លិនមិនល្អមែនទេ? កុំរំលងអត្ថបទនេះ
× បញ្ហារន្ធផ្ចិតមានក្លិនមិនល្អគួរដោះស្រាយបែបណា? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិដោះស្រាយបញ្ហារន្ធផ្ចិតធុំក្លិនមិនល្អ ៖
១. ទឹកអំបិលក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលសមុទ្រ ១ ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យសព្វ សឹមប្រើដុំសំឡីតូចមួយជ្រលក់លាងសម្អាតរន្ធផ្ចិត។ អនុវត្តម្ដងក្នុងមួយថ្ងៃ។
២. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda បន្តិចជាមួយទឹកធម្មតាប៉ុន្មានដំណក់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយក្នុងរន្ធផ្ចិតដែលមានក្លិនមិនល្អ។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
៣. ម្សៅពោត
បន្ទាប់ពីងូតទឹករួច ជូតសម្អាតរន្ធផ្ចិតឱ្យស្ងួត សឹមលាបម្សៅពោតជាការស្រេច។
៤. ប្រេងដូង
ប្រើដុំសំឡី ឬសំឡីត្បារត្រចៀកលាបប្រេងដូងបន្តិចក្នុងរន្ធផ្ចិតជាការស្រេច។
៥. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ទឹកខ្មេះផ្លែប៉ោមពី ២ ទៅ ៣ ដំណក់ក្នុងរន្ធផ្ចិត។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com