ជាតិ
សុខភាព
បុរសម្នាក់ស្លាក់ជាប់ក្រវិលកំប៉ុងស្រាបៀរក្នុងបំពង់ខ្យល់​អស់រយៈពេលជាង២ឆ្នាំ
08, Oct 2020 , 4:00 pm        
រូបភាព
មន្ទីរពេទ្យ ជោរៃ ភ្នំពេញ នៅថ្ងៃទី៨ ខែតុលា នេះ បានប្រកាសពីករណីឆ្លុះចាប់យកក្រវិលកំប៉ុងដែលជាប់ក្នុងបំពង់ខ្យល់បុរសវ័យ២៥ឆ្នាំម្នាក់។ មន្ទីរពេទ្យបានអះអាងថា អ្នកជំងឺ បានស្លាក់ជាប់ក្រវិលកំប៉ុងនៅនឹងបំពង់កអស់រយៈពេលជាង២ឆ្នាំមកហើយ។



ក្រវិលកំប៉ុងស្រាបៀរដែលមានពាក្យថា «Thank You» ត្រូវបានចាប់ទាញយកចេញពីបំពង់ខ្យល់របស់អ្នកជំងឺ ដោយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ និងបំពង់ក។

«ស្ថានភាពរបស់អ្នកជំងឺ បានប្រសើរឡើងជាលំដាប់»។ នេះបើតាមការអះអាងរបស់ពេទ្យ ជោរៃ ភ្នំពេញ។

ឆ្លើយតបតាមទូរសព្ទ បុគ្គលិកមន្ទីរពេទ្យ ជោរី ភ្នំពេញ បានអះអាងថា មានករណីនេះ ពិតមែន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលំអិតបន្ថែមទៀតឡើយ ទាក់ទងនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នកជំងឺ៕

© រក្សាសិទ្ធិដោយ thmeythmey.com