COVID-19
អន្តរជាតិ
ឡាវ រកឃើញ​ករណី​ទី​២៤ ក្រោយ​ស្ងប់ស្ងាត់​៤០​ថ្ងៃ​
21, Oct 2020 , 4:54 pm        
រូបភាព
​គណៈកម្មការ​ប្រ​យុ​ទ​ប្រឆាំង​កូ​វីដ​-១៩ ឡាវ នៅថ្ងៃនេះ បានប្រកាស​ពី​ករណី COVID-19 ១​ទៀត និង​ជា​ករណី​ទី​២៤​នៅក្នុង​ប្រទេស ក្រោយ​ស្ង​ត់​ស្ងាត់​អស់​រយៈពេល​៤០​ថ្ងៃ​។ អ្នកជំងឺ​ជា​បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់ ដែល​ទើប​វិលត្រឡប់​ពី​ការប្រកួត​កីឡា International Army Games នៅ​រុស្ស៊ី​។

 
​នៅ​អាស៊ី​អាគេ្នយ៍ ឡាវ​មាន​ករណី​ឆ្លង COVID-19 តិចជាងគេ​ដែល​ពេលនេះ មាន​២៤​ករណី ក្នុងនោះ​២​នាក់​ស្ថិតនៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។​
 
​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន បន្ត​រងគ្រោះ​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់ ដែលមាន​ចន្លោះ​ពី​ជាង​៣៦​ម៉ឺន ទៅ​ជាង​៣៧​ម៉ឺន​នាក់​រៀងៗ​ខ្លួន​។ សិង្ហ​បុរី មាន​ជិត​៥៨០០០​ករណី មី​យ៉ាន់​ម៉ា មាន​ជាង​៣៨០០០​ករណី ម៉ាឡេស៊ី ជាង​២២០០០​ករណី​។​
 
​ថៃ មាន​ជាង​៣៧០០​ករណី វៀតណាម​មាន​ជាង​១១០០​។ កម្ពុ​ជាមាន​២៨៦​ករណី ព្រុយ​ណេ​មាន​១៤៧​ករណី និង​ទី​ម័​រ​ខាងកើត​មាន​២៩​ករណី​។​
 
​អ្នកស្លាប់​នៅ​ឥណ្ឌូណេស៊ី មាន​ជិត​១៣០០០​នាក់ ហ្វីលីពីន មាន​ជាង​៦៧០០​នាក់ ខណៈ​កម្ពុជា ឡាវ និង​ទី​ម័​រ​ខាងកើត មិនមាន​ករណី​ស្លាប់​ឡើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com