អត្ថបទពាណិជ្ជកម្ម
ភី​អិន​អិន រៀប​ពិធី​ក្រុង​ពាលី រឿង «​ស្នាម​ស្នេហ៍​សមុទ្រ​រាម​» ក្រោម​វត្តមាន​ពិសេស​ពី​បវរកញ្ញា​ចក្រវាល​កម្ពុ​ជា និង​តារា​ឈានមុខ​ល្បីៗ​កម្ពុជា​
05, Nov 2020 , 3:04 pm        
រូបភាព
​ស្ថានីយ៍ទូរទស្សន៍​ឈានមុខ​គេ​លើ​វិស័យ​ភាពយន្ត​ខ្មែរ នៅ​កម្ពុជា ភី​អិន​អិន បាន​ផលិត​នូវ​ស្នាដៃ​រឿង​ភាគ​ក្នុងស្រុក​ជាច្រើន​រឿង ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ទស្សនិកជន​។ ឈាន​មកដល់​ដំណាច់ឆ្នាំ ២០២០​នេះដែរ ភី​អិន​អិន ក៏បាន​បញ្ចេញ​នូវ​គម្រោង​នៃ ការផលិត​កម្មវិធី​កម្សាន្ត ក៏ដូចជា​ខ្សែភាពយន្ត​ភាគ​ដ៏​ច្រើន​បន្តបន្ទាប់ ដើម្បី​បម្រើ​អារម្មណ៍ អ្នកគាំទ្រ​ផងដែរ​។
 
​នៅ​ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថានីយទូរទស្សន៍​ភី​អិន​អិន បានរៀបចំ​ពិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី​ដ៏​ធំ សម្រាប់​ឆ្នាំ ២០២១ គឺ​រឿង «​ស្នាម​ស្នេហ៍​សមុទ្រ​រាម​» ។      ទស្សនិកជន និង​អ្នក​និយម​តាមដាន​រឿង​ភាគ​ខ្មែរ​មួយចំនួនធំ ប្រហែលជា​ធ្លាប់បាន​ទស្សនា​រឿងនេះ រួចទៅហើយ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ ដោយ​មើលឃើញ​ពី ប្រជាប្រិយភាព និង​ការ​នៅតែ​ចងចាំ​នូវ​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដ៏​ល្អ​មួយ​នេះ ភី​អិន​អិន ក៏បាន​ធ្វើការ​រៀបចំ​ផលិត​សារ​ឡើងវិញ ដែល​នាំមក​ជាមួយនឹង​ការដឹកនាំ​ថ្មី តួអង្គ​សម្តែង​ថ្មី និង​កម្រិត​រូបភាព មាន​គុណភាព​ខ្ពស់​។​
 

 
​ប្រធាន​គ្រប់គ្រង​កម្មវិធី​ផ្សាយ​ប្រចាំ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន កញ្ញា ទូច បុប្ផា បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​ទស្សនិកជន​ភាគច្រើន​គឺ​ដក់អារម្មណ៍​ជាមួយ​រឿង​ភាគ​ខ្មែរ​បែប​ស្នេហា​ផិតក្បត់ ដែល​ហាក់​មិនបាន​បង្ហាញ​ពី​តុល្យភាព​សង្គម​រស់នៅ ដូច្នេះហើយ​ទើប​ខាង​ក្រុមការងារ​យើងខ្ញុំ​គាស់កកាយ​យក រឿង ស្នាម​ស្នេហ៍​សមុទ្រ​រាម មក​ធ្វើ​ការផលិត​ជាថ្មី​ម្តងទៀត​នេះ ដោយ​សៀត​បញ្ចូល​នូវ​សាច់រឿង​ថ្មី​បន្ថែម​មួយផ្នែក​ទៀត​ដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់​ស្មោះស្ម័គ្រ ការតស៊ូ និង​អនុស្សាវរីយ៍​ដ៏​រ៉ូ​មែន​តិច​ដើម្បី​បម្រើ​ជូន​ទៅដល់​ទស្សនិកជន និង​ផ្តល់នូវ​ចំណី​អារម្មណ៍​កម្សាន្ត​ពី​អនុស្សាវរីយ៍​នៃ​ដំណើរ​សាច់រឿង រំលឹក​ថយក្រោយ កាលពី​ជាង​១០​ឆ្នាំមុន ។ 
 
​មិនតែប៉ុណ្ណោះ ខ្សែភាពយន្ត​នេះ​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​ជីវិត ស្នេហា​តស៊ូ​របស់​គូស្នេហ៍​មួយគូ ដែល​បង្កើតបានជា​សាច់រឿង​មនោសញ្ចេតនា ដ៏​ផ្អែមល្ហែម​មួយ​នេះ​ឡើង​។ កញ្ញា បាន​បន្តទៀតថា សម្រាប់​វត្តមាន​ខ្សែភាពយន្ត​ភាគ​ខ្មែរ​រឿង ស្នាម​ស្នេហ៍​សមុទ្រ​រាម  ក៏​ជា​ចំណងដៃ​ផលិត​រឿង​ភាគ​ចុងក្រោយ​របស់​ក​វិ​និពន្ធ​ជើងចាស់ អ្នកស្រី ពាន់ បុប្ផា ផងដែរ ដែល​ក្នុងនោះ ស្ថានីយ៍ទូរទស្សន៍​ភី​អិន​អិន នឹងធ្វើ​យ៉ាងណា​សហការ​ជាមួយ​ផលិតករ ក៏ដូចជា​អ្នកដឹកនាំ ដើម្បី​ឲ្យ​ខ្សែភាពយន្ត​ភាគ​មួយ​នេះ ប្រកបដោយ​គុណភាព​ខ្ពស់​។ 




 
​រឿង «​ស្នាម​ស្នេហ៍​សមុទ្រ​រាម​» ដែល​ស្ថានីយទូរទស្សន៍​ភី​អិន​អិន លើក​យកមក​ផលិត​ជាថ្មី​ម្តងទៀត​នេះ គឺមាន​សាច់រឿង​រហូតដល់​ទៅ​២ វគ្គ ដែល​វគ្គ​ទីមួយ និង​វគ្គ​ទី​ពីរ មាន​ចំណង​បញ្ហា​ប្រទាក់ក្រឡា​គ្នា ពី​ជំនាន់​ឪពុកម្តាយ រហូតដល់​ជំនាន់​កូនៗ​។ 
 
​ទាំងអស់​នេះហើយ ដែល​កាន់តែ​ធ្វើ​ឲ្យ​ទស្សនិកជន​ប្លែក​អារម្មណ៍​ជាមួយនឹង​វត្តមាន​តួអង្គ​ឯក ២ គូរ ដែល​សម្តែង​ដោយ​តារា​ល្បី ៗ រួមមាន​ដូចជា កញ្ញា សំណាង អេ​លី​ណា ( បវរកញ្ញា​ចក្រវាល ឆ្នាំ ២០១៩ ) សម្តែង​ជា​តួឯក​ស្រី , លោក ខាត់ វ៉ៃ ហាំង​( តួឯក ប្រុស ) , កញ្ញា អឿន រ៉ូ​ហ្សា ( តួឯក​ស្រី ) , លោក ពៅ ពិសិដ្ឋ​( តួឯក​ប្រុស ) និង​ចូលរួម​ពី​សំណាក់​តារា​ផ្សេងទៀត​រួមមាន​ន លោក រី​មន្ត រិ​ទ្ធ អ្នកនាង សំ ម៉ា​ណា  , កញ្ញា វី យ៉ា​ដា​,​ម៉ុង ប៊ុន ណូ​រ៉ា​, លោក ខេ​ម​, កញ្ញា នី​តា វរវង្ស និង​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត​។ 
 
​ក្រោម​បរិយាកាស​ជួបជុំ​ទាំង​ផលិតករ តារា​សម្តែង និង​ថ្នាក់ដឹកនាំ​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន នៅក្នុង​ពិធី​ក្រុង​ពាលី​រឿងនេះ ក៏បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ និង​ព្យាយាម ប្រឹងប្រែង​សហការគ្នា ផលិត​រឿង​ភាគ​ឲ្យ​កាន់តែ​ល្អប្រសើរ​។ យ៉ាងណាមិញ ទស្សនិកជន ក៏ដូចជា​អ្នកតាមដាន សូម​បន្ត​ការគាំទ្រ កាន់តែច្រើន ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ផលិតករ សិល្បៈករ ទទួលបាន​កម្លាំងចិត្ត ឈរលើ​ថ្នាល​សិល្បៈ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​៕




© រក្សាសិទ្ធិដោយ thmeythmey.com