អត្ថបទពាណិជ្ជកម្ម
សា​លាម​ត្តេ​យ្យ បែប​ជប៉ុន ចាប់​បើកទ្វារ​នៅ​ភ្នំពេញ នឹង​ទទួល​ពាក្យ​ពីថ្ងៃ​នេះ​តទៅ​
05, Nov 2020 , 3:30 pm        
រូបភាព
ឪពុកម្តាយ​គ្រប់រូប​មានបំណង​ចង់​ចិញ្ចឹម​បីបាច់​កូនៗ ឱ្យ​រស់នៅក្នុង​សុភមង្គល អំណរ​ចំពោះ​សន្តិភាព និង​វិបុលភាព​។ ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ​ឪពុកម្តាយ​គ្រប់រូប​ធ្វើការ​ឥតឈប់ឈរ​តាមរយៈ​ការអប់រំ​ដែល​យើង​ជឿជាក់ថា​វា​គឺជា​មធ្យោបាយ​សំខាន់បំផុត​សម្រាប់​ការសម្រេច​គោលដៅ​ទាំងនោះ និង​ដើម្បី​បង្កើត​អនាគត​ល្អប្រសើរ​សម្រាប់​កូនៗ ក្រុមគ្រួសារ និង​សង្គមជាតិ​របស់​យើង​។​
 
​ក្នុងនាម​ជា​ឪពុកម្តាយ​មានកូន​បីនាក់ ភរិយា​ខ្ញុំ និង​ខ្ញុំ បានឃើញ និង​យល់​ពី​ភាពចាំបាច់​នៃ​ការអប់រំ ហើយ​យើង​ដឹងថា​កូនៗ នឹង​ធំ​ឡើង​ក្លាយជា​កូនប្រុស​ស្រី​ក​ត្ត​ញ្ញូ​សម្រាប់​គ្រួសារ ជា​អ្នកស្នេហាជាតិ​សម្រាប់​ប្រទេសជាតិ និង​រៀនសូត្រ​សម្រាប់​ពិភពលោក​នៅពេល​ពួកគេ​ធំ​ឡើង​។ ភរិយា​ខ្ញុំ​ជា​ជនជាតិ​ជប៉ុន​ដែល​ធំ​ឡើង​នៅក្នុង​គ្រួសារ​ដែលមាន​ការអប់រំ​ល្អ ហើយ​គាត់​ធំធាត់​នៅក្នុង​បរិយាកាស​គ្រួសារ​ល្អ​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ជីដូន​ជីតា ឪពុកម្តាយ និង​បងប្អូន​។ 
 
​សាលា​ស៊េ​កៃ ផ្តោតលើ​ចក្ខុវិស័យ​នៃ​ការអប់រំ​កុមារ​ឱ្យ​ក្លាយជា​ពន្លឺ​នៃ​ពិភពលោក​ដោយមាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ប្រជាជន​ជប៉ុន​រាប់រយ​នាក់​ដែល​ស្រឡាញ់​ប្រទេស​កម្ពុជា​អស់ពីដួងចិត្ត​។ ពួកគាត់​ជឿជាក់​យ៉ាង​មុតមាំ​ថា សាលា​ស៊េ​កៃ​នឹង​អាច​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​អប់រំ​កុមារ​កម្ពុជា​ឱ្យមាន​លក្ខណៈសម្បត្តិ​ល្អ ចេះ​គោរព​ដល់​អ្នកផង​ទាំងពួង និង​អ្វីៗ​ទាំងអស់​នៅផ្ទះ នៅ​សាលារៀន និង​នៅក្នុង​សង្គម​។ 




 
​សាលា​ស៊េ​កៃ គឺជា​សាលា​ម​ត្តេ​យ្យ​ផ្អែកលើ​កម្មវិធីសិក្សា​បែប​ជប៉ុន សម្រាប់​កុមា​អាយុ ០១ ឆ្នាំ​ដល់ ០៦ ឆ្នាំ​។ យើង​បាន​ប្តេជ្ញាចិត្ត​សម្រាប់​កុមារ​ដើម្បី​ពួកគេ​អាច​ឈានទៅរក​សក្តានុពល​ដ៏​ធំ​បំផុត និង​ដើម្បី​សម្រាប់​បាន​នូវ​ក្តី​សុបិន​ដ៏​ធំ​របស់​ពួកគេ​។ យើង​ខ្ញំ ក៏​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ដល់​ឪពុកម្តាយ​ម្នាក់ៗ​ឱ្យ​ក្លាយជា​ឪពុកម្តាយ សប្បាយរីករាយ​បំផុត​ដែល​អាច​រស់នៅក្នុង​សុភមង្គល​ពិត​បាន​។ សា​លាម​ត្តេ​យ្យ​ស៊េ​កៃ បាន​ប្តេជ្ញាចិត្ត​បម្រើ និង​យកចិត្តទុកដាក់​ដល់​កុមារ​ម្នាក់ៗ​ដូចជា​ឪពុក​ម្តាយបង្កើត ក្នុង​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព ភាព​រួសរាយ​រាក់ទាក់ និង​បរិយាកាស​ដូច​ផ្ទះ​របស់​កុមារ​។​
 
​ក្នុងនាម​សហគមន៍​នៃ​សាលា​ស៊េ​កៃ យើងខ្ញុំ​រង់ចាំ​បម្រើ​អ្នក និង​កូនៗ​ជាទី​ស្រឡាញ់​របស់​អ្នក​។ យើងខ្ញុំ​ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​។ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ​៖ ០១០ ៤១ ៧១ ៩០ ឬ ហ្វេ​ស​ប៊ុ​ក​ផេ​ក Sala Sekai in Cambodia ។​














© រក្សាសិទ្ធិដោយ thmeythmey.com