អត្ថបទពាណិជ្ជកម្ម
Samsung Tab S7, Galaxy Watch Active 3 និងGalaxy Bud Lives ធ្វើឱ្យជីវិតកាន់តែងាយស្រួល ការងារកាន់តែមានប្រសិទ្ធភាព សុខភាពកាន់តែប្រសើរ!
10, Nov 2020 , 3:40 pm        
រូបភាព
ដោយ: ថ្មីៗ
(ភ្នំពេញ) ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០៖ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់មនុស្សជាតិនៅពេលអនាគត ឱ្យមានភាពកាន់តែទំនើប ទាន់សម័យដើម្បីជំរុញគុណភាពជីវិត ឱ្យមានលក្ខណៈកាន់តែប្រសើរឡើង។ ក្រុមហ៊ុន សាមសុង ដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួនទាំងអស់ទូទាំងពិភពលោកជាចម្បង ដោយច្នៃប្រឌិត និងផ្តល់នូវបទពិសោធន៍ ផ្នែកបច្ចេកវិទ្យាឈានមុខគេ ក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាពងាយស្រួលបំផុត។ 
 
ជាក់ស្តែងសម្រាប់ឆ្នាំ ២០២០នេះ ក្រុមហ៊ុន សាមសុង បានបញ្ចេញ និងដាក់ឱ្យប្រើប្រាស់នូវផលិតផលថ្មីដ៏អស្ចារ្យ និងទទួលបានការគាំទ្រពេញពិភពលោករបស់ខ្លួន ដូចជា Samsung Galaxy Tab S7 | S7+, Galaxy Watch Active 3, និង Galaxy Bud Lives ដែលទាំងនេះ គឺជាឧបករណ៍ដ៏ឆ្លាតវៃ ដោយផ្តល់នូវអត្ថប្រយោជន៍ បទពិសោធន៍ដ៏អស្ចារ្យ និងជំរុញប្រសិទ្ធភាពទាំងការងារការកម្សាន្ត និងតាមដានសុខភាពផ្ទាល់ខ្លួននៅលើ កដៃរបស់លោកអ្នក គ្រប់ពេលវេលាគ្រប់ទីកន្លែង។
 
ខាងក្រោមនេះគឺជាជម្រើសសំខាន់ៗ និងមានអត្ថប្រយោជន៍បំផុត ដែលលោកអ្នកមិនអាចខ្វះបាន នៅក្នុងជីវិតនាសម័យបច្ចេកវិទ្យាថ្មី (AI) ជាមួយនឹង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives នេះ ៖  
 
* Samsung Galaxy Tab S7 | S7+ 
ជាមួយនឹងភាពរលូននៃអេក្រង់ 120Hz, កំពូលបន្ទះប្រតិបត្តិការជំនាន់ចុងក្រោយ បំផុត The Qualcomm Snapdragon 865 Plus ដ៏លឿនបំផុត ក៏ដូចជាប៊ិកវេទមន្ត S-Pen ដែលមានភាពរអិល រលូនល្អ លើសពីប៊ិកធម្មជាតិទៀតនោះ គឺប្រាកជាក្លាយជាជំនួយការដ៏វៃឆ្លាតបំផុត ក្នុងការធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការកម្សាន្តឥតដែនកំណត់ របស់លោកអ្នក។ 



* Galaxy Watch Active 3
គឺត្រូវបានរចនាឡើង ជាមួយរូបរាងយ៉ាងស៊ីវីល័យបំផុត កាលីបទាន់សម័យស្អាត ហើយអ្វីដែលពិសេសបំផុត ជាជំនួយការផ្នែកថែទាំសុខភាពផ្ទាល់ខ្លួន ដែលនៅជិតលោកអ្នកគ្រប់ពេលនៅលើ កដៃរបស់លោកអ្នក!
 


* Galaxy Bud Lives
រចនា និងបង្កើតឡើង ដើម្បីផ្តល់ជូននូវកំពូលបទពិសោធន៍តន្រ្តី ការស្តាប់ និងបង្កើនការទំនាក់ទំនងឱ្យមានភាពកាន់តែអស្ចារ្យបំផុត គ្រប់កាលៈទេសៈ ដោយមានសំឡេងពីរោះរណ្តំ បុកធ្ងន់ច្បាស់ល្អ ឆ្លាតវៃ បត់បែន និងបំពេញតាមគ្រប់តម្រូវការរបស់លោកអ្នក។



និយាយឱ្យខ្លីទៅ ទាំង Samsung Galaxy Tab S7 | S7+…Galaxy Watch Active 3 និង Galaxy Bud Lives គឺជារបកគំហើញបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត ដែលជំរុញ និងផ្លាស់ប្តូររបៀបនៃការរស់នៅ របៀបដែលលោកអ្នកធ្វើការ និងការកម្សាន្តឱ្យកាន់តែមានប្រសិទ្ធភាព! យើងហ៊ាននិយាយថា មួយណាក៏ជាជម្រើសដ៏អស្ចារ្យ ដែលខ្វះមិនបានរបស់លោកអ្នកដែរ។ តោះ! ចាប់ផ្តើមទទួលយកបទពិសោធន៍ដ៏ល្អឥតខ្ចោះទាំងអស់នេះ ភ្លាមទៅ។ 
 
សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232៕ 



(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com