កីឡាជាតិ
ជាតិ
ស្វាយរៀងស្វាគមន៍ ខេមបូឌានថាយហ្គឺរ ខណៈអាស៊ីអឺរ៉ុប ប៉ះ ស៊ីម៉ាក់យូណាយធីត
×
ការប្រកួតជើងឯកជាតិឆ្នាំ២០១៦ ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាល២០១៦ ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បើកទ្វារកីឡដ្ឋានស្វាយរៀងស្វាគមន៍ក្រុមខេមបូឌានថាយហ្គឺរ ខណៈក្រុមអាស៊ីអឺរ៉ុប ជួបជាមួយក្រុមស៊ីម៉ាក់យូណាយធីត នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃអាទិត្យទី២៩ ខែកុម្ភៈនេះ។
ការប្រកួតជើងឯកជាតិឆ្នាំ២០១៦ ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីករដូវកាល២០១៦ ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានស្វាយរៀង បន្ទាប់ពីបំបាក់ក្រុមស៊ីម៉ាក់យូណាយធីត ៦-២ កាលពីថ្ងៃទី២១ ខែកុម្ភៈ នៅលើទឹកដីរបស់ខ្លួន ដើម្បីស្វាគមន៍ក្រុមភ្ញៀវខេមបូឌានថាយហ្គឺរ ខណៈក្រុមអាស៊ីអឺរ៉ុបបន្ទាប់ពីចាញ់ក្រុមបឹងកេតអង្គរ ៣-២ នឹងត្រូវជួបប្រកួតជាមួយក្រុមស៊ីម៉ាក់យូណាយធីត ដើម្បីស្តារមុខមាត់ នាពហុកីឡដ្ឋានជាតិ ថ្ងៃទី២៩ ខែកុម្ភៈ វេលាម៉ោង៦ល្ងាចនេះ។
សម្រាប់លទ្ធផលប្រកួតកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្រុមបឹងកេតបានបំបាក់វេស្ទើនភ្នំពេញ ៦-០ បន្ទាប់ពីក្រសួងការពារជាតិយកឈ្នះណាហ្គាវើល ១-០ ហើយភ្នំពេញក្រោន បានត្រឹមស្មើជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផលសូន្យស្មើប៉ុណ្ណោះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com