ពីនេះ ពីនោះ
ស្លឹកឈើអែមជាថ្នាំឃាត់ឈាម
×
សណ្ឋានរុក្ខជាតិ៖ ដើម ឈើអែម នេះមានឈ្មោះជាច្រើនដែលប្រជាជនបានហៅឈ្មោះ។ នៅកន្លែងមួយចំនួនគេហៅឈើនេះថាជាវល្លិអែម, កន្លែងខ្លះក្រាយស, កន្លែងខ្លះទ្រនំអាអូត, និងកន្លែងខ្លះទៀតហៅថាសំបូរកក់ ដែលប្រជាជនបានដាក់ឲ្យ និងហៅទៅតាមតំបន់ដែលពួកគេរស់នៅ។ រុក្ខជាតិនេះ គឺជាប្រភេទចុល្លព្រឹក្សម្យ៉ាង ដែលដុះវារលើដើមឈើដទៃ ឬជាចុល្លព្រឹក្សធម្មតា ដុះក្នុងព្រៃធំជិតមាត់ទឹកនៃតំបន់អាស៊ីផ្នែកអាគ្នេយ៍។
អត្ថប្រយោជន៍រុក្ខជាតិនេះ៖ រុក្ខជាតិនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា សំបក របស់វាមានជាតិផ្អែមសម្រាប់ធ្វើម្ហូប ដូចជាស្ងោរត្រចៀកជ្រូកជាដើម។ ក្នុងផ្ទះអ្នកជំនួញ គេយកសំបកផ្សំតាប៉ែ ក្នុងពិធីបិទស្រា។ គ្រូថ្នាំយកសំបកធ្វើ Sirop ព្យាបាលជំងឺទងសួត និងក្អក។ ស្លឹកទំពារ ឬបុកឲ្យម៉ត់ អាចបិទកន្លែងមុតដៃជើងកុំឲ្យចេញឈាមច្រើន។ មិនតែប៉ុណ្ណោះ រុក្ខជាតិនេះ គឺជាប្រភេទឈើកម្រិតទី៣ សំខាន់ណាស់ សម្រាប់សង់ផ្ទះ។
[ដកស្រង់ពីសៀវភៅ៖ វចនានុក្រមការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា]
© រក្សាសិទ្ធិដោយ thmeythmey.com