ជាតិ
ម្ចាស់កវីស្ទឹងសង្កែ​ លោក គង្គ ប៊ុនឈឿន ទទួលមរណភា​ព​ហើយ
17, Apr 2016 , 1:49 pm        
រូបភាព
លោក គង្គ ប៊ុនឈឿន ម្ចាស់កវី​ស្ទឹងសង្កែ​បាន​ទទួល​មរណភាព​ហើយ​នៅម៉ោង​៧ព្រឹក​ម៉ោង​នៅក្នុងប្រទេស​ន័រវេ ដែលត្រូវនៅម៉ោង​១រសៀល​ម៉ោងនៅកម្ពុជាថ្ងៃទី​១៧ខែមេសានេះ។ នេះបើតាម​ការ​ការ​បញ្ជាក់របស់​លោក​ មុត ថារី ដែលជា​កូនប្រសាររបស់​លោក គង់ ប៊ុនឈឿន។



លោក មុត ថារី បាន​ប្រាប់​សារព័ត៌ថ្មីៗ​នៅមុននេះ​បន្តិច​តាម​រយៈទូរសព្ទ​ថា សុខភាព​របស់​លោក គង្គ ប៊ុនឈឿន បាន​ធ្លាក់ចុះ​ខ្លាំង​តាំងពី​ថ្ងៃសៅរ៍​។ និយាយ​ទាំ​ង​ខ្សឹកខ្សួល លោក មុត ថារី​ បាន​អធិប្បាយថា លោក គង្គ ប៊ុនឈឿន គឺ​ជាឪពុកដ៏ល្អមួយរូប ហើយថា​ការបាត់បង់​លោក គង្គ ប៊ុនឈឿន គឺ​ជាការបាត់បង់ដ៏ធំធេងនៃគ្រួសារលោក។ តែថា លោកមិនហ៊ាន​វាយតម្លៃអំពី​ការ​បាត់បង់​ឪពុកក្មេករបស់​លោកចំពោះ​ប្រទេស​កម្ពុជា​នោះទេ ដោយលោកទុក​ឲ្យមហាជន​ជាអ្នក​និយាយ​វិញ។

លោក​ គង្គ ប៊ុនឈឿន បានមានជំងឺ​មហារីក​ច្រើន​ឆ្នាំមកហើយ។





 

Tag:
 គង្គ ប៊ុនឈឿន
  ន័រវេ
  ថ្មីៗ
© រក្សាសិទ្ធិដោយ thmeythmey.com