ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Sanofi បានរៀបចំកម្មវិធី” ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំលើកទី២ ”
29, Jun 2016 ,
3:34 pm
រូបភាព
×
ដោយ:
ក្រុមហ៊ុនឱសថស្ថាន សាណូហ្វីកម្ពុជា (Sanofi Cambodia) បានរៀបចំកម្មវិធី ” ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំលើកទី២ ”( My mom , My kid ) ដោយមានការចូលរួមពីសំណាក់ឪពុកម្តាយប្រមាណ ៣០០នាក់ នៅមជ្ឈមណ្ឌលកម្សាន្ត Kid City កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នា២០១៦។ កម្មវិធីនេះអប់រំផ្នែកអាហារូបត្ថម្ភ និងសារធាតុបំប៉នទាក់ទងនឹងការចិញ្ចឹមបីបាច់ ថែរក្សាកូនៗឲ្យមានសុខភាពឆ្អឹងរឹងមាំ ជាពិសេសគឺតម្រូវការជីវជាតិកាល់ស្យូម។
កម្មវិធីអប់រំផ្នែកអាហារូបត្ថម្ភនេះធ្វើឡើងនៅមជ្ឈមណ្ឌលកម្សាន្តកុមារ Kids City រាជធានីភ្នំពេញ ដោយ មានកម្មវិធីកំសាន្តផ្សេងៗសម្រាប់កុមារ និងកម្មវិធីសំណួរចម្លើយទាក់ទងនឹងចំណេះដឹងអំពីការចិញ្ចឹម បីបាច់ថែរក្សាកូន ជាមួយអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ។ នៅក្នុងកម្មវិធីនេះផងដែរ ឪពុកម្តាយដែលចូលរួមបានស្វែងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ និងភាពចាំបាច់ក្នុងការផ្តល់នូវអាហារដែលមាន សារធាតុសំខាន់គ្រប់គ្រាន់ជាពិសេសសារធាតុកាល់ស្យូមដែលមានតួនាទីសំខាន់ក្នុងការលូតលាស់ឆ្អឹងរបស់កូនៗតាំងពីការចាប់កំណើតរហូតដល់១០០០ថ្ងៃដំបូងនៃជីវិត។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា អ្នកស្រី ម៉ីញ បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ “ក្រុមហ៊ុនសាណូហ្វីកម្ពុជាដែលជាសាខានៃក្រុមហ៊ុនថែទាំសុខភាពសកលបានយកចិត្តទុកដាក់យ៉ាងខ្ពស់ ទៅលើអតិថិជន បុគ្គលិក និងជាពិសេសនោះប្រជាជនដែលពឹងផ្អែកលើឱសថជាប្រចាំ។ ជាក់ស្តែងការ រៀបចំកម្មវិធី”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ” លើកទី២នេះឡើងគឺដើម្បីចែករំលែកចំណេះដឹងដល់មាតាបិតាអំពីសារៈសំខាន់នៃជីវជាតិកាល់ស្យូមចំពោះការលូតលាស់របស់បុត្រធីតាពួកគាត់និងដឹងអំពីវិធីសាស្ត្រក្នុងការ ជ្រើសរើសអាហារូបត្ថម្ភ និងសារធាតុបំប៉នដែលត្រឹមត្រូវ។”
អ្នកម្តាយមួយរូប ដែលមានកូនប្រុស១នាក់អាយុ១០ខែបានមកចូលរួមក្នុងកម្មវិធី ”ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ”លើកឡើងថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានមកចូលរួមកម្មវិធីអប់រំអំពីចំណេះដឹងសុខភាព ជាពិសេសបានដឹងអំពីសារៈសំខាន់នៃការផ្តល់សារធាតុកាល់ស្យូមដល់កូនៗ។ ពីមុនខ្ញុំមិនសូវបានដឹងអំពីគុណប្រយោជន៍ជាច្រើននៃសារធាតុកាល់ស្យូមនោះទេ។ ពីថ្ងៃនេះទៅ ខ្ញុំនឹងផ្តល់ជាតិកាល់ស្យូមដល់កូនប្រុសខ្ញុំជាប្រចាំឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យលូតលាស់ឆ្អឹងបានល្អ។”
យោងតាមស្ថិតិឆ្នាំ២០១៣របស់អង្គការUnited NationsChildren’s Fund បានឲ្យដឹងថាក្នុងចំណោមកុមារ៤នាក់នៅក្នុងពិភពលោកមានម្នាក់លូតលាស់មិនប្រក្រតី។ លើសពីនេះ ផ្អែកលើទិន្នន័យរបស់ការអង្កេតផ្នែកសុខភាព និងប្រជាសាស្ត្រកម្ពុជា(CDHS)ឆ្នាំ២០១៤ បានឲ្យដឹងថា៣២%នៃកុមារកម្ពុជាដែលមានអាយុក្រោម៥ឆ្នាំមានបញ្ហាកម្ពស់មិនស្របនឹងវ័យ(ក្រិន)។
លោកវេជ្ជបណ្ឌិត ផៃ ណារិទ្ធិ សាស្ត្រាចារ្យឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ បកស្រាយពីអត្ថប្រយោជន៍នៃកាល់ស្យូមថា៖ “ពលរដ្ឋកម្ពុជាមួយចំនួនមានការយល់ដឹង និងមានការយកចិត្តទុកដាក់តិចតួចចំពោះផលប្រយោជន៍នៃជីវជាតិកាល់ស្យូមសម្រាប់កូនរបស់ពួកគាត់។ កាល់ស្យូមគឺជាសារធាតុរ៉ែដែលសំខាន់សម្រាប់ការកសាងឆ្អឹងនិងធ្មេញឲ្យរឹងមាំអំឡុងពេលកុមារភាពនិងវ័យជំទង់។ កាល់ស្យូមមានតួនាទីធ្វើឲ្យបេះដូងកន្ដ្រាក់បានល្អ។ កុមារវ័យក្មេងនិងទារក ដែលមិនបានទទួលជាតិកាល់ស្យូមនិងវីតាមីនដេគ្រប់គ្រាន់អាចមានការកើនឡើងហានិភ័យខ្ពស់ចំពោះជំងឺក្រិស។ ជំងឺក្រិសស្តែងឡើងដោយមានភាពមិនប្រក្រតីនៃការរីកលូតលាស់ឆ្អឹងហើយមានរោគសញ្ញាមួយចំនួនដូចជា ឆ្អឹងទន់ហើយខ្សោយ ខូចទ្រង់ទ្រាយឆ្អឹង(ក្បាលជង្គង់ងាកចូលគ្នា ឬជើងកោង) ការលូតលាស់យឺតហើយពេលខ្លះមានការឈឺសាច់ដុំ និងសាច់ដុំខ្សោយ។”
យោងតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាអំឡុងពេល៣ខែចុងក្រោយនៃគភ៌ទារកនៅក្នុងផ្ទៃកំពុងលូតលាស់ឆ្អឹង។ ក្នុងពេលនោះទារកពិតជាចាំបាច់ក្នុងការទាមទារនូវជាតិកាល់ស្យូមពីម្តាយរបស់ខ្លួនដើម្បីធ្វើឲ្យឆ្អឹងលូតលាស់ ធ្វើឲ្យបេះដូង សរសៃប្រសាទ និងសាច់ដុំមានសុខភាពល្អ។ លើសពីនេះទៀតកាល់ស្យូមជួយឲ្យចង្វាក់បេះដូងទារកដំណើរការធម្មតា និងមានលទ្ធភាពក្នុងការធ្វើកំណកឈាម។
ការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជាប្រចាំ ក្នុងអំឡុងពេលកុមារភាពគឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍនៃឆ្អឹងឲ្យលូតលាស់ជាអតិបរមា។ នៅពេលកុមារភាពទទួលបានសារធាតុបំប៉នកាល់ស្យូម ការហាត់ប្រាណគ្រប់គ្រាន់ និងវីតាមីនដេ គឺជាការចាំបាច់សម្រាប់ការឆ្លើយទៅនឹងការលូតលាស់ជាអតិបរមា។ កំឡុងពេលកុមារភាព និងវ័យជំទង់ពួកគេអាចចាប់ផ្តើមជីវិតវ័យជំទង់របស់ពួកគេបានជាមួយឆ្អឹងដ៏រឹងមាំ និងសុខភាពល្អ។
លោកស្រី វេជ្ជបណ្ឌិតលឹម សុជាតិ អ្នកឯកទេសខាងអាហារូបត្ថម្ភបានពន្យល់ថា៖ “ដើម្បីការលូតលាស់ឆ្អឹងដ៏រឹងមាំមាតាបិតាអាចផ្តល់អាហារបំប៉នសារធាតុកាល់ស្យូមដល់កុមារ ឬឲ្យពួកគេបរិភោគអាហារដែលសម្បូរដោយកាល់ស្យូមព្រមទាំងវីតាមីនដេដូចជា៖ទឹកសណ្តែក គ្រាប់កៅឡាក់ នំប៉័ង ត្រីសាល់មុន និង បន្លែពណ៌បៃតងចាស់។ល។
តម្រូវការកាល់ស្យូមជាមធ្យម (មីលីក្រាម/ថ្ងៃ) សម្រាប់កុមារតាមអាយុ
អាយុ ០-៦ ខែ ៧-១២ ខែ ១-៣ ឆ្នាំ ៤-៨ ឆ្នាំ ៩-១៣ ឆ្នាំ ១៤-១៨ ឆ្នាំ
(មក្រ/ថ្ងៃ) ២០០ ២៦០ ៧០០ ១០០០ ១៣០០ ១៣០០
ក្រុមហ៊ុនសាណូហ្វីកម្ពុជានឹងប្រារព្ធធ្វើកម្មវិធី «ម្តាយរបស់ខ្ញុំ កូនរបស់ខ្ញុំ» នឹងធ្វើឡើងចំនួន១២ដងនៅរាជធានីភ្នំពេញ៦ដង នៅមជ្ឈមណ្ឌលកំសាន្តកុមារ(Kids City) និង៦ដងទៀតនៅខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប ហើយរំពឹងថានឹងមានអ្នកចូលរួមចំនួន១៥០០នាក់៕
តើអ្នកប្រាកដទេថាកូនអ្នកញុំាសារធាតុកាល់ស្យូមគ្រប់គ្រាន់?
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
6 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
7 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
1 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
3 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម