ជាតិ
លោក ខៀវ កាញារីទ្ធ ហាមទូរទស្សន៍ និងវិទ្យុ ផ្សាយបទ ស៊ីបានចេះតែស៊ីទៅ និងបទ ទាល់តែយូរទើបស៊ីអូនបាន
×
ក្រោយមហាជនរិះគន់យ៉ាងចាស់ដៃនូវបទចម្រៀងពីបទ ដែលទើបចេញថ្មី គឺបទ «ស៊ីបានចេះតែស៊ីទៅ» និងបទ «ទាល់តែយូរទើបស៊ីអូនបាន» លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញបម្រាមមិនឲ្យបណ្តាម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់ ចាក់ផ្សាយបទចម្រៀងទាំងនេះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅមិនស្ងៀមនោះទេ ក្រោយពីប្រជាជនខ្មែររិះគន់មិនសំចៃមាត់នូវបទចម្រៀងពីរបទ ដែលមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» ច្រៀងដោយលោក កែវ វាសនា និងបទ «ទាល់តែយូរទើបស៊ីអូនបាន» ច្រៀងដោយ កញ្ញា ម៉ាលីស។ លោករដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី ៦ ខែកក្កដា ដោយប្រាប់ដល់បណ្តាម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ ទាំងអស់បញ្ឈប់ការចាក់ផ្សាយនូវបទចម្រៀងទាំងពីរបទនេះ ចាប់ពីថ្ងៃនេះតទៅ។
Tag:
ខៀវ កាញារីទ្ធ
ចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com